គ្រោះ​រញ្ជួយ​ដី នៅ​ព្រំដែន​ថៃ ឡាវ មាន​កម្រិត ៦.១​រ៉ិ​ច​ទ័​រ​

ព័ត៌មានអន្តរជាតិ
0
304
​កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​មួយ បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​មិនទាន់មាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​រងគ្រោះថ្នាក់ ឬក៏​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយហេតុ​ការណ៍​នេះ​នៅឡើយ​ទេ​។ ​ទីភ្នាក់ងារ​ឃ្លាំង​មើល​គ្រោះ​រញ្ជួយ​ដី​របស់​អាមេរិក USGS បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ផែនដី​ខាងលើ​មាន​កម្រិត ៦.១​រ៉ិ​ច​ទ័​រ ដែលជា​កម្រិតធ្ងន់​មួយ ហើយ​វា​បាន​វាយប្រហារ​នៅ​ជម្រៅ​រាក់​ថែមទៀត​គឺ​ត្រឹមតែ ១០​គីឡូម៉ែត្រ​ពីក្រោម​ផ្ទៃដី​ប៉ុណ្ណោះ នៅ​ចម្ងាយ​ប្រមាណ​ជា ៩២​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ស្រុក មួង​ណាន (Muang Nan) ក្នុង​ខេត្ត ណាន (Nan) ភាគ​ខាងជើង​ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង ០៦៖៥០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​នៅ​បាងកក​)​។​ ​គ្រោះ​រញ្ជួយ​ដី នៅ​ព្រំដែន​ថៃ ឡាវ បាន​រញ្ជួយ ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៩​របស់​ថៃ ដែលមាន​តាំងពី ខេ​ត​ណាន (​ជាប់​តំបន់​រញ្ជួយ​តែម្តង​) ឈៀង​ម៉ៃ ឈៀង​រ៉ៃ ជាដើម ចំណែក​ទីក្រុង​បាងកក ដែល​ស្ថិតនៅ​ចម្ងាយ ជាង ៧០០​គីឡូម៉ែត្រ ពី​ខេត្ត​ណាន ក៏​រង​រញ្ជួយ​តិចៗ​នឹង​គេ​ដែរ​។​