ប្អូនប្រុសខ្មាស់គេខ្លះផង….ម៉េចក៏ឈរថតឡានរបស់អ្នកដទៃចង់ឲ្យគេយល់ច្រឡំថាជាសេដ្ឋី?

ព័ត៌មានអន្តរជាតិ
0
306
.....​យុវជន​ម្នាក់នេះ​ព្រោះតែ​ចង់​ឲ្យ​អ្នកដទៃ​កោតសរសើរ​ថា​ខ្លួន​ជា​លោក​សេដ្ឋី​ទាំង​វ័យ​នៅ​ក្មេង​ល្ហក់​តឺ​នុយ​ខោអាវ​ស្អាតបាត ឃើញ​ឡាន​ណា​ទំនើប​ចត​ស្ងៀម​ក៏​ទៅ​ឈរ​កាច់រាង​ពីមុខ​ឡាន​ហើយ​សែ​ល​ហ្វី​ឆ្វាច់ៗ​បង្ហោះ​ភ្លែត​។​ ​កាលពីពេល​ថ្មីៗ​នេះ យុវជន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នេះ​បាន​បង្ហោះ​រូបភាព​ឈរ​នៅខាងមុខ​រថយន្ត​ទំនើប​មួយគ្រឿង ទៅលើ​គណនី Instagram របស់ខ្លួន​តែ​ទទួលបាន​ទាំង​ពាក្យ​កោតសរសើរ និង​រិះគន់ វាយប្រហារ​។​មតិ​មួយចំនួន​បាន​ចោទសួរ​ទៅកាន់​យុវជន​នោះ​ថា នៅ​ក្មេង​ដូចជា​គាត់ មានលទ្ធភាព​ទិញ​រថយន្ត​ល្អ​ដោយ​របៀប​ណា​ទៅ​? ឯ​ខ្លះទៀត​បាន សើចចំអក​និង​វាយប្រហារ​យ៉ាងខ្លាំង​។ យ៉ាងណា​រូបថត​នោះ ត្រូវបាន​គេ​ចែកចាយ​យ៉ាងច្រើន​នៅលើ​បណ្ដាញ​សង្គម និង​ត្រូវបាន​គេ​ចុះផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន​ទៀតផង រហូត​ដំណឹង​នេះ​បាន​ដឹងឮ​ដល់​នារី​ម្នាក់​។​ជាក់ស្តែង ម្ចាស់​គណនី Twitter របស់​នារី វ័យក្មេង​ម្នាក់​មានឈ្មោះ Marisalerose ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ បានឃើញ​ពី​ការ​បង្ហោះ​រូបថត​ជាមួយ​ការ​ខំ​មិន ពាក្យ​ចំអក​តិះដៀល​នៅ​ខាងក្រោម​រូប​យុវជន នាង​ក៏​សម្រេចចិត្ត​ចែករំលែក​បន្ត​ដោយ​ថត​លើ​ផុស​របស់​យុវជន​ហើយ​យកមក​បង្ហោះ​លើ​គណនី Twitter របស់​នាង​។ នាង​មិនបាន​ចំអក​ចំពោះ​យុវជន​ដែល​ថត​ជាមួយ​រថយន្ត​របស់​នា​ង​បង្ហោះ​នោះទេ​នាង​ថែមទាំង​ចេញមុខ​ការពារ​យុវជន​ដោយ​ស្នើ​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត បញ្ឈប់​រាល់​ការ​តិះដៀល​យុវជន​នោះ​ទៀតផង​។​តួយ៉ាង រហូត​នៅ​ថ្ងៃ​បន្ទាប់ នារី​ម្ចាស់​រថយន្ត​បាន​ណាត់ជួប​យុវជន​ខាងលើ ហើយ​នាង​ថែមទាំង​និយាយថា រូបគេ​ជា​ក្មេង​ល្អ ឈប់​ស្អប់​គាត់ ឈប់​ចំអក​គាត់​ទៀត គាត់​គ្រាន់តែ​បង្ហោះ​រូប​លេងសើច​ប៉ុណ្ណោះ ព្រោះ​គាត់​ស្រលាញ់​រថយន្ត​ខ្ញុំ​។ យុវជន​នោះ​នៅ​ក្មេង​ណាស់ ហើយ​គាត់​មិនមាន​កំហុស​នោះទេ​។ ខ្ញុំ​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហោះ​របស់គាត់​នោះទេ តែ​វា​គ្រាន់​ជាការ​និយាយ​បែប​កំប្លែង​ប៉ុណ្ណោះ វា​មិនមែនជា​រឿង​ល្អ​ទេ​ចំពោះ​ការយាយី​វាយប្រហារ​គ្នា​លើ​បណ្ដាញ​សង្គម ។​