អាជ្ញាធរ​លើក​បន្ទុក​ដោយ​ក្រុង​មូ​ស្គូ ប្រាប់​ប្រជាជន​ឲ្យ​ចាក​ចេញពី​តំបន់​ឃើ​រ​សុន ជាបន្ទាន់​

ព័ត៌មានអន្តរជាតិ
0
128



​រដ្ឋធានី​កៀវ​៖ ដោយសារតែ​អាជ្ញាធរ លើក​បន្ដុប ដោយ​ក្រុង​មូ​ស្គូ បាន​រំពឹងទុក ពី​សកម្មភាព​របស់​ក​ង​ទ័ព​អ៊ុយ​ក្រែ​ន វាយលុក​មក​យ៉ាង​លឿន ដើម្បី​រំដោះទឹកដី​របស់​ពួកគេ នៅ​តំបន់​ឃើ​រ​សុន​នោះ ទើប​ពួកគេ បាន​ប្រាប់​ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​នោះ រត់​ភៀសខ្លួន​ចេញ​ជាបន្ទាន់​។​

​សារព័ត៌មាន The Moscow Times បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែតុលា ថា អាជ្ញាធរ លើក​បន្ដុប ដោយ​ក្រុង​មូ​ស្គូ នៅក្នុង​តំបន់​ឃើ​រ​សុន ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​ប្រជាជន ចាកចេញ​ជាបន្ទាន់ ដោយសារតែ​ពួកគេ​គិត ថា អ៊ុយ​ក្រែ​ន អាច​នឹង​វាយលុក​មក​យ៉ាង​លឿន ដើម្បី​រំដោះ​ដែនដី នៅក្នុង​តំបន់​នេះ​។​

​ការណែនាំ​របស់​អាជ្ញាធ​រ គាំទ្រ​ដោយ​រុស្ស៊ី បានកើត​ឡើង ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង ថា កម្លាំង​ទាហាន​រុ​ស្ស៉ី បាន​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត ចំនួន​៣៦​គ្រាប់ កំណត់​គោលដៅ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល នៅក្នុង​អ៊ុយ​ក្រែ​ន​។ សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ បន​បណ្ដាលឱ្យ​កាត់ផ្ដាច់​ចរន្តអគ្គិសនី នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​មុននេះ​។

​អាជ្ញាធរ លើក​បន្ដុប​ដោយ​ក្រុង​មូ​ស្គូ បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុ​ស្ស៉ី ថា « ប​ច្ចុ​ប​ប្បន្ន ស្ថានការណ៍ នៅលើ​សមរភូមិ កំពុងតែ​ប្រឈមមុខ​នឹង​ភាព​តានតឹង​ខ្លាំង​ឡើង ដោយសារតែ​ការបាញ់​ផ្លោង ស្រោច​មកលើ​ទីក្រុង មាន​សភាព​ខ្លាំងក្លា ហើយ​ការគំរាមកំហែង ពី​ការវាយប្រហារ​ភេរវកម្ម លើ​ជន​ស៊ីវិល កាន់តែ​ធ្ងន់ធ្ងរ​ឡើយ​។ ដោយសារតែ​ស្ថានភាព​សុវត្ថិភាព កាន់តែ​អាក្រក់​ឡើង​បែបនេះ ទើប​អាជ្ញាធរ ជំរុញ​ឲ្យ​ប្រជាជន ត្រូវតែ​ចាកចេញ​ពី​ទីក្រុង​នេះ ជាបន្ទាន់ ដោយ​ឆ្លង​ទៅកាន់​ច្រាំង​ខាងឆ្វេង នៃ​ទន្លេ​ឌី​នី​ប្រូ​»​។​

​អាជ្ញាធរ​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន បាន​ជម្លៀស ប្រជាជន​ចេញពី​តំបន់​ឃើ​រ​សុន ជា​បន្តបន្ទាប់ ប្រមាណ ២៥ ០០០​នាក់ បាន​ឆ្លងទន្លេ​ឌី​នី​ប្រូ​។ សកម្មភាព​នេះ បានកើត​ឡើង ក្រោយពេល​លោក ស៊ើ​រ​ហ្គេ ស៊ូ​រ៉ូ​វី​គីន (Sergey Surovikin)​មេទ័ព​កំពូល​ទទួលបន្ទុក​សង្គ្រាម បានទទួល​ស្គា​ល់ពី​ការលំបាក ទាំង​យោធា និង ជន​ស៊ីវិល នៅក្នុង​តំបន់​ឃើ​រ​សុន​៕​