បុណ្យ​គ្រិស្ត​ម៉ាស ឃើញ​គេ​ទិញ​កាដូ​ជូន​គ្នា​ទៅវិញទៅមក មាន​ដឹង​អំពី​អត្ថន័យ​នេះ​អត់ ?

ព័ត៌មានអន្តរជាតិ
0
495
​បុណ្យ​ណូអែល (​នៅ​ភាសា​អង់គ្លេស បុណ្យ គ្រិស្ត​ម៉ាស​) ជា​បុណ្យ ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ​គ្រិស​។ គ្រឹ​ស្ត​សាសនិក ជន​នៅ​ទូទាំង​ពិភពលោក​តែងតែ ប្រារព្ធ​ពិធីបុណ្យ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ២៥ ខែធ្នូ ដែលជា​ខួបកំណើត​របស់ ព្រះ​យ៉េ​ស៊ូ​គ្រឹ​ស្ត​។ នៅ​ទីក្រុង​ប៊ែ​ត​ឡេ​ហ៊ែ​ម (​ប៉ា​ឡេ​ស្ទី​ន​) ដែលជា​ទីកន្លែង​បង្កើត​គម្ពី​គ្រឹ​ស្ត​សាសនា នៃ​កំណើត​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត​។ ​បុណ្យ​គ្រី​ស្ត​ម៉ាស ឬ ណូអែល ចាប់ផ្ដើម​ប្រារព្ធ​ធ្វើ ប្រមាណ ជា ២០០ ឆ្នាំ ក្រោយ​គ្រិស្តសករាជ​។ កាលពី​ឆ្នាំ ២២១ ប្រវត្តិវិទូ​សម័យ​ក្រុង​រ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់​ក្នុង​សៀវភៅ​ប្រវត្តិ​ពិភពលោក យក​ថ្ងៃទី ២៥ ខែធ្នូ ជា​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​។ គ្រិស្ត​ម៉ាស ប្រារព្ធ​ធ្វើ​នៅក្នុង​បុណ្យ​រងា ដែលជា​ឱកាស សប្បាយរីករាយ របស់​ជនជាតិ​ជាច្រើន ក្នុង​តំបន់​ត្រជាក់ ឈៀង​ខាងជើង​នៃ​ពិភពលោក ក្រោយមក​បុណ្យ​នេះ ក៏​ចេះតែ​កើន ប្រជាប្រិយភាព ខ្លាំង​ឡើង ចាប់ពី​សតវត្ស​ន៍ទី ៤ រហូត​រីក​រាល ចូល​តំបន់​អាណាចក្រ​រ៉ូ​មុំ​ា​ង​។​ ​និយាយ​ពី​បុណ្យ​គ្រិស្ត​ម៉ាស ចាំបាច់​ត្រូវ​ស្គាល់ Santa Claus ឬ Pere Noel ដែល​គេ​តែង​ព​ណ៌‌​នា​ថា ជា​បុរស​ចាស់ ពុកមាត់ពុកចង្កា ស​ស្រមូម ដុះពោះ​ស្ពីង ស្លៀកពាក់ ខោអាវ​ព​ណ៌‌​ក្រហម ជា​មនុស្ស​ចិត្តល្អ ដែលមាន​ផ្ទះ នៅឯ ប៉ូល ទិស​ខាងជើង ដែល​គ្របដណ្តប់ ទៅដោយ​ទឹក​ក​។ ជនជាតិ​ហូ​ល្លង់ ច្រើន​ហៅ Santa Claus ថា​ឈ្មោះ Saint Nicolas ឬ Sinterklaas ដែល​តែងតែ​ចែក​ស្ករ​គ្រាប់ និង អំណោយ​ផ្សេងៗ ឲ្យ​កូន​កេ្ម​ង នៅ​ថៃ្ង​បុណ្យ​។ លុះ​ពួក ហូ​ឡង់ អន្តោប្រវេសន៍ ទៅ​នៅ​អាមេរិក ពួកគេ​ក៏បាន នាំយក ជំនឿ​នោះ​ទៅជា​មួយ​ផង ហើយ​នៅ​សតវត្ស​ទី ១៩ អាមេរិក ក៏បាន​ប្តូរ​ឈ្មោះ គាត់​ជា santa claus ឬ Saint Nicolas​។ នៅ​រៀងរាល់​យប់​ទី​២៤​រំលងអធ្រាត្រ​ចូល​២៥​សា Santa Claus នឹង​ជិះ​គាវ​ទឹកកក ដឹក​កាដូ យកទៅ​ចែក​ឲ្យ​កូន​កេ្ម​ង ដែល​ប្រព្រឹត្ត​ល្អ​មិន​ខ្ជិលច្រអូស ហើយ​ដែល​បាន​សរសេរ​សំបុត្រ សូម​អំណោយ​ពី​គាត់ ។ គេ​និយាយប្រាប់​កូន​កេ្ម​ង​តូចៗ​ថា សា​ន្តា​ខ្លូ​ស ចុះ​តាម​បំពង់ផ្សែង​យក​កាដូ​ទៅ​ដាក់​នៅក្រោម​ដើម​ស្រល់​ដែល​គ្រួសារ​នីមួយៗ​តុបតែង​ដោយ​អំពូល​ភ្លើង ខ្សែបូ ផ្កាក្រដាស និង​ផ្កាយ​ពណ៌​.​ស​រួចហើយ Santa Claus ក៏​នឹង​ទទួលទាន​នំ និង​ទឹកដោះ ដែល​គេ​តែង​ដាក់ថ្វាយ​គាត់​នៅលើ​តុ ។​ ​ក្រៅពី​ថៃ្ង​បុណ្យ​នេះ Santa Claus នឹង​នៅផ្ទះ​ជាមួយ​ភរិយា ហើយ​ផលិត​គ្រឿង​លេង​ផ្សេងៗ ដោយមាន​ពួក​ទេវតា​តូចៗ ជួយ​គាត់ ដើម្បី​ទុក​សម្រាប់​ចែក​ឲ្យ​កូន​កេ្ម​ង​នៅ​ឆ្នាំក្រោយ​ទៀត ។ មានរឿង​និទាន​សៀវភៅ​កំណាព្យ​ល្ខោន និង​ភាពយន្ត​ជាច្រើន​រៀបរាប់​ពី​បុណ្យ​គ្រិស្ត​ម៉ាស ដែល​ថ្វី​បើជា​បុណ្យ​ខាង​សាសនា​គ្រិស្ត ព្រោះ​ជា​ទិវា​ប្រសូត​របស់​ព្រះ​យេស៊ូ តែ​ក៏បាន​ក្លាយទៅជា​បុណ្យ នៃ​ទឹកចិត្ត​សប្បុរស បុណ្យ​នៃ​ការ​ចែកចាយ​អំណោយ​។​ ​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ​មិន​ត្រឹមតែ​ប្រជាជន​ដែល​គោរព​សាសនា​គ្រិស្ដ​ទេ​ដែល​ប្រារព្ធ​ពិធី​នេះ សូម្បីតែ​ប្រទេស​មួយចំនួនទៀត​ដែល​មិន​គោរព​សាសនា​នេះ​ក៏​ចូលរួម​ប្រារព្ធ​ដែរ ដោយ​គេ​យល់ថា​ការជូន​កាដូរ និង​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​ក្នុងឱកាស​នេះ គឺ​ដើម្បី​ប​ង្កើ​ម​ភាព​ស្និត​ស្នាល​៕