ការសិក្សា​ថ្មី​បាន​រកឃើញថា ១​ភាគ​៣​នៃ​ស្ត្រី​អង់គ្លេស​គ្មាន​ចំណង់​ផ្លូវភេទ​នោះទេ​

ព័ត៌មានអន្តរជាតិ
0
322
​ការសិក្សា​ថ្មី បាន​រកឃើញថា ស្ត្រី​ជាង​១​ភាគ​៣​នៅ​ចក្រភព​អង់គ្លេស មិន​ចាប់អារម្មណ៍​លើ​ការរួម​ភេទ​នោះទេ​។​ក្រុម​អ្នកស្រាវជ្រាវ បានធ្វើ​ការស្ទង់មតិ​លើ​ស្ត្រី​អង់គ្លេស​ជាង​១២.០០០​នាក់ ដោយ​សាកសួរ​ពី​ចំណង់​ចំណូល​ផ្លូវភេទ​របស់​ពួកគេ​។​ប្រហែលជា​៣៤​ភាគ​នៃ​ស្ត្រី​ទាំងអស់នោះ បាន​សារភាពថា ពួកគេ​មិន​ចង់​រួម​សិច​ទាល់តែសោះ ខណៈពេលដែល​សំនួរ​តែមួយ​សម្រាប់​បុរស​មានតែ​១៥​ភាគរយ​ប៉ុណ្ណោះ​។​ស្ត្រី​ទាំងអស់នោះ បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​មាន​បញ្ហា​សារពាង្គកាយ ហើយ​យល់ឃើញថា ពិបាក​ក្នុង​ការរួម​ភេទ​ខ្លាំងណាស់​។​ ការសិក្សា បានបង្ហាញ​ទៀតថា ភាគច្រើន​នៃ​ស្ត្រី​ទាំងអស់នោះ គឺជា​ស្ត្រី​ដែល​រៀបការ​រួច និង​រស់នៅ​ជាមួយ​ដៃគូ​របស់​ពួកគេ​។​អ្នកស្រី Sara Collins បាន​និយាយថា គាត់​យល់ឃើញថា ការរួម​ភេទពិតជា​ពិបាក​ខ្លាំងណាស់ ក្រោយ​ផ្តល់កំណើត​ដល់​កូន​ដំបូង​របស់គាត់ ហើយ​ពេលដែល​គាត់​មានកូន​ទី​២ អតីត​ប្តី Graham របស់គាត់ និង​រូបគាត់ ដេក​ក្នុង​បន្ទប់​ផ្សេងគ្នា​។​ពួកគេ​បាន​ចែកផ្លូវ​គ្នា​ដើរ​កាលពី​ឆ្នាំមុន ដោយសារតែ​ការមិនចុះសម្រុង​គ្នា​រឿង​ដំណេក​នេះឯង ហើយ​នាង​លែង​ចាប់អារម្មណ៍​នឹង​ការ​មាន​ស្នេហា ឬ​ការរួម​ភេទទៀតហើយ​។​អ្នកស្រី Collins បន្តទៀតថា ពេលដែល​យើង​នៅ​ជាមួយគ្នា គាត់​គិតថា​ប្តី​របស់គាត់ មិន​អី​នោះទេ​បើ​យើង​មានជីវិត​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ការរួម​ភេទ​បែបនេះ ។ តែ​ក្រោយមក វា​ផ្ទុយស្រឡះ​។ ពេលដែល​យើង​ចូលដល់​វ័យ​៤៥​ឆ្នាំ យើង​លែងមាន​ចំណង់​ផ្លូវភេទ​ដូច​កាលដែល​យើង​មាន​វ័យ​១៧​ឆ្នាំ​ទៀតហើយ​។​ ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាក​វិទ្យាល័យ Glasgow បានធ្វើ​ការវិភាគ​ទៅលើ​តារាង​សំនួរចម្លើយរួម​ភេទ ពី​មនុស្ស​១២.១៣២​នាក់ នៅ​ចក្រភព​ង់​គ្លេ​ស ដែលមាន​អាយុ​ចន្លោះ​ពី​១៦​ឆ្នា ដល់​៧៤​ឆ្នាំ ហើយ​នៅ​ក្នុងនោះ ៤៧.៥​ភាគរយ​នៃ​ស្ត្រី​ទាំងអស់នោះ គឺ​គ្មាន​ចំណង់​ផ្លូវភេទ​នោះទេ​៕