ថ្ងៃក្រោយ​ឲ្យ​រៀងចាល​! ប្តី​កំពូល​ខិល ប្រពន្ធ​លួច​ចាក់សោរ​លឹ​ង្គ​ជាប់​ទម្រាំ​យកចេញ​បាន​ប៊ិះ​តៃ​ស្មឹង​

ព័ត៌មានអន្តរជាតិ
0
493
ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​លឹ​ង្គ​បុរស​ម្នាក់ ដែល​ត្រូវបាន​ប្រពន្ធ​ចាក់សោរ​ជាប់ ក្រោយ​ដឹងថា​លោក​ប្តី​កំពូល​ខិល​ម្នាក់នេះ មានចិត្ត​មិន​ស្មោះត្រង់ រួច​ទៅ​លួច​មាន​ស្រី​ខាងក្រៅ​។​បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នាក់នេះ បាន​ភ្ញាក់ឡើង​ទាំង​ការឈឺចាប់​នៅ​ព្រឹក​មួយ ពេល​ឃើញ​លឹ​ង្គ​ខ្លួន ត្រូវបាន​ភរិយា​ចាក់សោរ​ជាប់ ពេលដែល​គាត់​ដេកលក់​។​លោក​បាន​ព្យាយាម​យក​វា​ចេញ​ទាំង​ការឈឺចាប់ មុនពេល​ទូរស័ព្ទ​ហៅ​ឡានពេទ្យ ដើម្បី​ដឹក​រូបគាត់​ទៅកាន់​មន្ទីរពេទ្យ ស្ថិតនៅក្នុង​ទីក្រុង Zaporizhia ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ដោយសារតែ​ប្រដាប់​ការពារ​ព្រហ្មចារី​លឹ​ង្គ​ជាប់​ខ្លាំងពេក ធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ មិនអាច​ដោះចេញ​រួច ទើប​ទូរស័ព្ទ​ហៅ​ក្រុម​អ្នកជំនាញ ឲ្យ​មកជួយ​ធ្វើ​អន្តរាគមន៍​។ ពួកគេ​បាន​ប្រើ​រណា​អារ ដើម្បី​ធ្វើ​ឲ្យ ប្រដាប់​នោះ ដាច់ចេញ​ជា​២ ជាហេតុ​ធ្វើ​ឲ្យ​បុរស​រូបនោះ ប្រឈម​នឹង​ការឈឺចាប់​ជាខ្លាំង​។​ដោយសារតែ​ការ​អារ​ដែក​ធ្វើ​ឲ្យ​ក្តៅ​លឹ​ង្គ​នោះ ក្រុម​អ្នកជំនាញ​ក៏បាន​យក​ទឹក​ស្រោច​ជុំវិញ​លឹ​ង្គ​របស់គាត់​។ ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក លោក Oleksandr Brienko គឺជា​មេបញ្ជាការ​ក្រុម​សង្គ្រោះ បាន​និយាយថា យើង​ទទួល​បានការ​ទូរស័ព្ទ​ហៅ​ដោយ​ក្រុមគ្រូពេទ្យ សុំ​ឲ្យ​ជួយ​យក​ប្រដាប់​ចាក់សោរ​លឹ​ង្គ​ចេញ​។ យើង​បាន​ប្រើប្រាស់​ឧបករណ៍​ពិសេស ដើម្បី​ធ្វើ​ការងារ​មួយ​នេះ​។ បុរស​រូបនោះ ដេក​នៅលើ​គ្រែ​វះកាត់ ខណៈពេលដែល​ពួកយើង​កំពុង​កាត់​ប្រដាប់​ចាក់សោរ​លឹ​ង្គ​មួយ​នេះ​។​ ​ដោយឡែក លោក Eduard Nekhoroshev ដែលជា​សហការី​ក្នុង​ក្រុម​ជួយសង្គ្រោះ​នេះ ក៏បាន​និយាយ​ដែរ​ថា យើង​តែងតែ​ប្រឈម​នឹង​ឧប្បត្តិហេតុ​បែបនេះ​ជារឿយៗ ហើយ​ពួកយើង​ទទួលបាន​ការបណ្តុះបណ្តាល​ខាង​កាត់​យក​ចិញ្ចៀន ខ្នោះដៃ និង​វត្ថុ​ផ្សេងទៀត ដែល​ជាប់​នៅលើ​ខ្លួន​មនុស្ស​។ ក្នុងករណី​មួយ​នេះ យើង​ពិតជា​បាន​ជួយសង្គ្រោះ​លឹ​ង្គ​បុរស​ម្នាក់ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​រូបនេះ កំពុង​ទទួល​បានការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ៕