ជំងឺ​ចម្លែក​ថ្មី​មួយទៀត​បានមក​ដល់​ប្រទេស​ថៃ ហើយ​សូម​មានការ​ប្រុងប្រយ័ត្ន !

ព័ត៌មានអន្តរជាតិ
0
297
​កាលពីពេល​ថ្មីៗ​នេះ មាន​ការរីក​រាលដាល​នូវ​មេរោគ​អំបូរ Coronavirus គឺជា​មេរោគ​បង្ក​ឲ្យ​ខូច​ប្រព័ន្ធ​ផ្លូវដង្ហើម​។ អ្នក​ផ្ទុកមេរោគ​នេះ​ជាទូទៅ មាន​អាកា​រៈ​ក្តៅខ្លួន ផ្តាសាយ​ធម្មតាៗ តែ​ស្ថានការណ៍​អាច​ធ្ងន់ធ្ងរ បើសិនជា​ទុកចោល​គ្មាន​ការព្យាបាល​សម្លាប់​មេរោគ​។ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០១-២០០៣ មេរោគ​SRAS ដែល​ស្ថិតនៅក្នុង​អំបូរ​មេរោគ Coronavirus នេះដែរ ។​ ​លោក Tarik Jesarevic អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ស្ត្រី​អ្នកជំងឺ ដែល​គេ​បាន​ប្រទះ​នៅ​ប្រទេស​ថៃ គឺជា​ជនជាតិ​ចិន ដែល​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ភាគ​កណ្តាល​ប្រទេស​ចិន​។ ស្ត្រី​អ្នកជំងឺ​មាន​អាកា​រៈ​ជំងឺ​ផ្លូវដង្ហើម ហើយ​ក្រោយពេល​ជោះ​ឈាម​ពិនិត្យ ក្រុមគ្រូពេទ្យ​ថៃ បាន​រកឃើញថា​អ្នកជំងឺ មាន​ផ្ទុកមេរោគ​ប្រភេទ​ថ្មី ដែល​ស្ថិតក្នុង​អំបូរ Coronavirus ហើយ​ដែលមាន​ប្រភព ចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។​ ​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មិនទាន់មាន​ជំងឺ​ប្រភេទ​ខាងលើនេះ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ហើយ​ក្រសួង​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព​នៃ​ការកើតមាន​ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ នេះ ក្រោយពី​បានទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ។​