អបអរសាទរ​…​គ្រូពេទ្យ​ចិន ព្យាបាល​អ្នក​ជម្ងឺ​រលាក​សួត​កូ​រ៉ូ​ណា​បាន​ជាសៈ​ស្បើយ​វិល​ទៅផ្ទះ​យ៉ាង​រំភើយ​

ព័ត៌មានអន្តរជាតិ
0
438
…​ក្រៅពី​ប្រទេស​ចិន​…​ក៏​នៅមាន​ប្រទេស​មួយចំនួនទៀត​បានកើត​មាននូវ​ការឆ្លង​ជម្ងឺ​រលាក​សួត​កូ​រ៉ូ​ណា​ដែរ​…​ហើយ​នៅក្នុង​ខណៈពេលដែល​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ពុំទាន់​ស្រាវជ្រាវ​រកឃើញ​ថ្នាំ​ព្យាបាល​ជម្ងឺ​ប្រភេទ​នេះ​…​ក្រុមគ្រូពេទ្យ​នៅក្នុង​ប្រទេស​ចិន​បាន​រិះរក​ពី​វិធី​ព្យាបាល រហូត​មាន​អ្នក​ជម្ងឺ​ដែល​បាន​ឆ្លង​ជម្ងឺ​នេះ​បាន​ជាសៈ​ស្បើយ​ចេញពី​មន្ទីរពេទ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។ នេះ​ពិតជា​ដំណឹង​មួយ​គួរ​ឲ្យ​រីករាយ​ក្រៃលែង សូម​អបអរសាទរ​..!​។​ ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​China News​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែលមាន​ផ្ទុក​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​គ្រូពេទ្យ​បាន​ព្យាបាល​រូបលោក​ឲ្យ​ជាសះស្បើយ​។ លោក​គឺជា​មនុស្ស​ទីមួយ​នៅក្នុង​ខេត្ដ​ជាំ​ង​ស៊ី​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ហើយ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧ ខែមករា​។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​សៀង​ហៃ​បានប្រកាស​ដែរ​ថា មាន​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ម្នាក់​ដែរ ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​។ អ្នកជំងឺ​រូបនោះ​ជា​ស្ដ្រី​វ័យ​៥៦​ឆ្នាំ ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ​និង​បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ស្ដ្រី​រូបនោះ​មាន​រោគសញ្ញា​តាំងពី​ថ្ងៃទី​១០​មករា ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១២​មករា​៕