ផ្សារ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅលើ​ពិភពលោក អាច​នឹង​ក្លាយជា​កន្លែង​បង្កាត់​វីរុស Corona​ប្រភេទ​ថ្មី​

ព័ត៌មានអន្តរជាតិ
0
433
​រូបថត​ដ៏​គួរ​រន្ធត់​ជាច្រើន​សន្លឹក ឃើញ​រឿងរ៉ាវ​កើតឡើង​នៅក្នុង​ផ្សារ​ដ៏​គួរ​ខ្លាច​បំផុត​របស់​ពិភពលោក ដោយ​គេ​មើលឃើញ​សត្វ​ប្លែកៗ​ជាច្រើន ត្រូវបាន​គេ​វាយ​សម្លាប់ និង​ដុត​រាល​រហូតដល់​ងាប់​នៅមុខ​អតិថិជន​តែម្តង​។​ក្រុម​អ្នកជំនាញ បាន​និយាយថា ផ្សារ Tomohon Extreme ដែល​ស្ថិតនៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី អាច​នឹង​ក្លាយជា​ទីតាំង​បង្កាត់ វីរុស Corona​ប្រភេទ​ថ្មី ប៉ុន្តែ​ការភ័យខ្លាច​នៅ​ទូទាំង​ពិភពលោក​ជុំវិញ​ការរីក​រាល​ឆ្លង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ មិនបាន​បញ្ឈប់​ឈ្មួញ​ពី​ការរកស៊ី​ចិញ្ចឹម​ក្រពះ​របស់​ពួកគេ​នោះឡើយ​។​ស្ថិតនៅក្នុង​ខេត្ត North Sulawesi ប្រទេស​ឥណ្ឌូនេស៊ី ផ្សារ​មួយ​នេះ មាន​លក់​សត្វ​ជាច្រើន​ប្រភេទ ដូចជា​សត្វ​ប្រចៀវ ពស់ ឆ្កែ និង​សត្វ​ស្វា ក៏ដូចជា​សត្វ​ប្លែកៗ​ជាច្រើន​ប្រភេទ​ទៀត​។​ ​គួរ​ឲ្យ​ដឹងថា សត្វ​ប្រចៀវ ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ផ្ទុក​វីរុស Corona​ប្រភេទ​ថ្មី ដែលមាន​ដើមកំណើត​នៅក្នុង​ផ្សា​រលក់​គ្រឿង​សមុទ្រ​មួយកន្លែង​នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​។​ផ្សារ Tomohon Extreme បានចាត់ទុក​ខ្លួនឯង​ថា​ជា​ផ្សារ​ដ៏​គួរ​ឲ្យ​ខ្លាច​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​នៅទីនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​យ៉ាងច្រើន​។​អតិថិជន​ទាំងនេះ តែងតែ​មើលឃើញ​ក្រុមការងារ​វាយ​សត្វ​នៅក្នុង​ទ្រុង​រហូតដល់​ងាប់ មុនពេល​យកមក​ចំអិន​ពួកវា​ដោយ​ប្រើប្រាស់​ឧ​បរ​ណ៍​បាញ់​ហ្គាស​។​ក្រុម​អ្នកធ្វើ​សេចក្តីរាយការណ៍​ដែល​បាន​ទៅលេង​ផ្សារ​នោះ បាន​និយាយថា នៅលើ​រាន​លក់​ឃើញ​មាន​សត្វ​រស់​ជាច្រើន ដែល​សត្វ​ទាំងនេះ​នឹង​វាយ​សម្លាប់ចោល​ភ្លាមៗ​នៅពេល​ដែលមាន​អ្នកទិញ​ហើយ​នោះ​។ វា​ពិតជា​ឃោ​ឃៅ​ខ្លាំងណាស់​។​នៅក្នុង​សេចក្តីរាយការណ៍​កាលពី​ឆ្នាំមុន កាសែត Daily Mail បាន​ចុះ​ផ្សារ​រូបភាព​ដែល​សត្វ​ប្រចៀវ​រស់​កំពុង​ចង​ព្យួរ ត្រូវបាន​គេ​ប្រើ​ឧបករណ៍​បាញ់​ហ្គាស ដើម្បី​សម្អាត​រោម​វា​ចេញ​។​រឿង​តែមួយ​បាន​កើតឡើង​ផងដែរ​ចំពោះ​សត្វ​ឆ្កែ ដែល​ត្រូវគេ​រោល​នឹង​ភ្លើង​ទាំង​រស់ បន្ទាប់មក​ទើប​យកមក​ដាក់​លើរាន ដើម្បី​លក់​ឲ្យ​អតិថិជន​ទាំង​មាត់​វា​នៅ​បើក​ដោយ​ការឈឺចាប់​បំផុត​។​ សត្វ​ស្វា ត្រូវបាន​ឈ្មួញ​សម្លាប់​ដូចគ្នា ហើយ​និង​លក់​នៅក្នុង​ផ្សារ​ដ៏​គួរ​ខ្លាច​មួយ​នេះ ថ្វីត្បិតតែ​សត្វ​ប្រភេទ​នេះ ត្រូវបាន​ការពារ​ក្រោម​ច្បាប់​ប្រទេស​ឥណ្ឌូនេស៊ី​ក៏ដោយ​។​ដោយឡែក សត្វ​ពស់ សត្វ​ស្លាប សត្វ​កណ្តុរ ហើយ​សូម្បីតែ​សត្វ​ឆ្មា​ក៏​ឃើញ​មាន​លក់​នៅក្នុង​ផ្សារ Tomohon Extreme ផងដែរ​៕