ជ្រុល​ពេក​ហើយ​ប្រទេស​ណា​ដែល​ស្វាគមន៍​5G​របស់ Huawei ត្រូវ​លោក​ដូ​ណា​ល់​ត្រាំ​ចាត់ទុកជា​សត្រូវ​ទាំងអស់

ព័ត៌មានអន្តរជាតិ
0
612
[wai id="5"]
​ …​ប្រទេស​អាមេរិក​តែង​បាន​ស្រែ​កអួត​ក្អេងក្អាង​ថា​ជា​បិតា​ប្រទេស​សេរីភាព​…​ប៉ុន្តែ​អាមេរិក​ខ្លួនឯង​បែ​ជា​មិន​ផ្តល់​សេរីភាព​ឲ្យ​ប្រទេស​ផ្សេង​ជ្រើស​រើសយក​ការសំរេចចិត្ត​ដោយផ្ទាល់​ខ្លួន​នោះទេ​…​គឺ​បើ​អាមេរិក​ស្អប់​ទៅលើ​អ្វីមួយ​…​អាមេរិក​តំរូវ​ឲ្យ​ប្រទេស​ទាំងនោះ​ស្អប់​ដូចជា​អាមេរិក​ដែរ​។ នេះ​គេ​ហៅថា​…​អាមេរិក​ចាប់បង្ខំ​ប្រទេស​ដទៃ​ឲ្យ​ស្អប់​ដូច​ខ្លួន​ទាំង​ទទឹងទិស​ហើយ​!​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អាល្លឺម៉ង់​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​កាត់ផ្តាច់ ការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេស​ណា ដែល​ហ៊ាន​ហុចដៃ​ស្វាគមន៍​ក្រុមហ៊ុន Huawei របស់​ចិន​។ ​នេះ​បើតាម​ការដកស្រង់​ការផ្សាយ ចេញពី​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ លោក រី​ឆាដ ហ្គ្រេ​ណែ​ល (Richard Grenell) បាន​ប្រាប់ថា លោក ដូ​ណា​ល់ ត្រាំ បាន​ណែនាំ​រូបលោក​ធ្វើយ៉ាងណា​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ប្រទេស​ទាំងឡាយ​ដែល​ជ្រើសរើស​ប្រើប្រាស់ ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្តាញ 5G ដែល​មិនគួរ​ឲ្យ​ទុកចិត្ត នឹង​បំផ្លាញ​ដល់​សមត្ថភាព​ចែករំលែក​ព័ត៌មាន​សម្ងាត់​របស់​អា​មេ​រិ​ក ក្នុង​កម្រិត​ខ្ពស់បំផុត​។​គួរ​ជម្រាប​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​ប្រឹងប្រែង​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន កុំ​ឲ្យ​ស្វាគមន៍ Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក ឲ្យ​ចូលទៅ​ពាក់ព័ន្ធ​ក្នុងការ​ស្ថាបនា​បណ្តាញ​សេវា​ជំនាន់​ថ្មី 5G នៅក្នុង​ប្រទេស​ពួកគេ ជាមួយ​ការ​អះអាងថា វា​គឺជា​ហានិភ័យ​យ៉ាង​ធំ​មួយផ្នែក​សន្តិសុខ​ជាតិ​។​
ពាណិជ្ជកម្ម
​យ៉ាងណាមិញ សម្ព័ន្ធមិត្ត​ធំៗ​របស់​អាមេរិក​នៅ​អឺរ៉ុប ដូចជា​ចក្រភព​អង់គ្លេស និង​បារាំង បានប្រកាស​រួចទៅហើយ​ថា ពួកគេ​នឹងមិន​ហាម​ក្រុមហ៊ុន Huawei ពី​ការចូលរួម​ស្ថាបនា​បណ្តាញ 5G ឡើយ ប៉ុន្តែ​នឹងដាក់​ការ​រឹតត្បិត​មួយចំនួន​។ សហរដ្ឋអាមេរិក​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​មាន​សេចក្តី​រាយ​ការ​ព័ត៌មាន​ថា លោក ត្រាំ បានការ​ខឹងសម្បារ​នឹង​ទីក្រុង​ឡុង​ដ៍​ជាខ្លាំង ហើយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន ក៏បាន​លុបចោល​គំរោង​ធ្វើ​ទស្សនកិច្ច ទៅកាន់​អាមេរិក​រួចហើយ​ដែរ​៕