សម្តេច​ក្រឡាហោម ស ខេង ៖ កុំថាឡើយ​ត្រឹម​ផ្កាយ​៤ ទោះជា​រដ្ឋមន្ត្រី​ក៏ត្រូវ​ចាប់​ដែរ​….

ព័ត៌មានអន្តរជាតិ
0
1578
[wai id="5"]

[wai id="7"]
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ចេញមុខ​កា​រពារ និង​ជួយ​នគរបាល​ចរាចរណ៍​ដែល​ចាប់​ពិន័យ​អ្នកធំ ឬ​មន្ត្រី​មានអំណាច​ទាំងឡាយណា ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​។​
​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ទីចាត់ការ អគារ​រដ្ឋបាល ឃុំ និង​សមិទ្ធផល​នានា នៅក្នុង​ស្រុក​កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា “​ទាំងអស់គ្នា​មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ អត់​មាន លើកលែង​អ្នកណា​ទេ ឱ្យតែ​ខុសច្បាប់​។​
ពាណិជ្ជកម្ម

​សម្តេច​ក្រឡាហោម​បាន​លើកឡើងថា​ទៀតថា ក្នុងនាម​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​បែបនេះ និង​មានការ​ពិភាក្សាគ្នា​រហូត​ឈានដល់​វិសោធនកម្ម​អនុក្រឹត្យ បន្ទាប់ពី​សិក្សា​រួច ក៏​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។ សម្ដេច​ក្រឡាហោម​បន្ថែមថា “​យើង​យក​ការអនុវត្ត​ច្បាប់​សំខាន់ បន្ទាប់មក​យើង​យក​ការអប់រំ​។ ការអប់រំ​កន្លងមក​ប្រើ​កម្លាំង​ច្រើនតែ​មិនមាន​ប្រសិទ្ធភាព​នោះទេ ដូច្នេះ​មានតែ​យក​ការអនុវត្ត​ច្បាប់​ជាធំ​វិញ​”​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា ទោះបី​ជាមាន​ស័ក្តិ ឬ​តូ​នាទី​ជា​អ្នកតំណាងរាស្ត្រ ដែល​ធ្វើ ច្បាប់​យ៉ាងណាក្តី​បើ​មិន​គោរព​ច្បាប់ ក៏ត្រូវ​អនុវត្តន៍​ច្បាប់​ដែរ​។ តួនាទី​រដ្ឋមន្ត្រី​បើ​មិន​គោរព​ច្បាប់​ក៏​ខុស​ផ្កាយ​៤​ក៏ដោយ​បើ​ធ្វើ​ខុសច្បាប់​គឺ​ខុស​។
​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម​បាន​បន្ថែមទៀតថា ច្បាប់​ធ្វើឡើង សម្រាប់​មនុស្ស គ្រប់គ្នា​មិនមែន​សម្រាប់​អ្នកណាម្នាក់ មិនមែន​សម្រាប់​ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំ​នោះទេ គឺ​ប្រជាជន​ទាំងអស់​នៅក្រោម​ច្បាប់ ៕


[wai id="6"]