មន្ដ្រី​យោ.ធា​ចិន ចាត់ទុក​សកម្មភាព​យោ.ធា​សហរដ្ឋអាមេរិក កំពុង​បង្ក​គ្រោះ​ផ្នែក​សន្ដិសុខ​

ព័ត៌មានអន្តរជាតិ
0
173
រដ្ឋធានី​ប៉េកាំង​៖ រហូតមកដល់​ពេលនេះ ចិន​កំពុងតែ​ខឹងសម្បា​យ៉ាងខ្លាំង ដោយសារតែ​សហរដ្ឋអាមេរិក បញ្ជូន​នាវា​ពិ.ឃាដ​របស់ខ្លួន បន្ដធ្វើ​នាវាចរណ៍ ឆ្លង​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ញឹកញាប់ ហើយ​ក្រុង​ប៉េកាំង បានចាត់ទុក​សកម្មភាព​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន «​ជា​អ្នកបង្កើត​ហានិភ័យ​ដល់​សន្ដិសុខ នៅក្នុង​តំបន់​»​។​

​សារព័ត៌មាន The Straits Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ថា មន្ដ្រី​យោធា​ន​ចិន កាលពី​ថ្ងៃ​ពុធ បាន​ថ្លែង ក្រោយពេល​នាវាចម្បាំងរ​បស់​សហរដ្ឋអាមេរិក បានធ្វើ​នាវាចរណ៍ នៅតាម​ផ្លូវទឹក​ដ៏​រសើប​ថា ក្រុង​វ៉ាស៊ីនតោន ជា​អ្នកបង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​សន្ដិសុខ នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន ដោយ​បង្កហេតុ​ជា​ញឹកញាប់ នៅ​តំបន់​នោះ​។​


​ដោយឡែក កង​នា​វាទី​៧ នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក បាន​បញ្ជាក់ថា នាវា​ពិឃាដ ប្រភេទ USS Benfold បានធ្វើ​នាវាចរណ៍ តាម​ទម្លាប់​របស់ខ្លួន ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ តាម​ដែនទឹក​អន្តរជាតិ «​ស្របតាម​ច្បាប់​អន្តរជាតិ​»​។​

​នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក តែងតែ​អនុវត្ដ​នូវ​ការធ្វើ​នាវាចរណ៍​បែបនេះ ប្រហែល​១​ខែម្តង ហើយ​សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​ចិន​ខឹងសម្បា​យ៉ាងខ្លាំង ដោយ​ចាត់ទុក​ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន ជា​សញ្ញា​បង្ហាញ ពី​ការគាំទ្រ​ដល់​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​ប្រជាធិបតេយ្យ​។


​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​ដែន​កោះ​មួយ​នេះ ជា​អាណាខេត្ត​របស់ខ្លួន មិនអាច​កាត់ផ្ដាច់ ឬ​បំបែក ចេញពី​ចិន​បានឡើយ​។ លើសពីនេះទៅទៀត ចិន​តែងតែ​គំរាមកំហែង ពី​ការប្រើប្រាស់​កម្លាំងយោធា វាយលុក​ចូលកាន់​កាប់​កោះ​តៃវ៉ាន់ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស ពី​ឯករាជភាព​របស់ខ្លួន​៕​