នាវាមុជទឹក​រត់ពន្ធ​អាភៀន​ប្រហែល​១៤៤​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ខុសច្បាប់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​

ព័ត៌មានអន្តរជាតិ
0
852
[wai id="5"]

[wai id="7"]
​ចំនួន​នៃ​នាវាមុជទឹក​រត់ពន្ធ​អាភៀន មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុងនោះ​ឧប្បត្តិហេតុ​ជាច្រើន​ដែល​ត្រូវបាន​គេ​ជួបប្រទះ​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​។ នាវាមុជទឹក​ទាំងនេះ បាន​ផលិត​នៅក្នុង​ព្រៃ​ជ្រៅ​នៅ​អាមេរិក​ខាងត្បូង ហើយ​ផ្ទុក​ដោយ​គ្រឿងញៀន រួច​ធ្វើដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​ឆ្លងកាត់​តំបន់​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តំបន់​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប ហើយ​បច្ចុប្បន្ន​ធ្វើដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​នាវាមុជទឹក​ទាំងអស់​នេះ ពិបាក​ក្នុងការ​តាមដាន​ខ្លាំងណាស់ ធ្វើ​ឲ្យ​វា​អាច​រត់ពន្ធ​ទំនិញ​ខុសច្បាប់​បាន​យ៉ាងច្រើន ពិសេស​គឺអាច​គេចវេស​ពី​ភ្នែក​គយ និង​ក្រុម​ប្រ​ម៉ាញ់​គ្រឿងញៀន​។​
ពាណិជ្ជកម្ម

​យោងតាម​ការអះអាងរ​ប​ស់លោក H.I. Sutton ដែលជា​អ្នកជំនាញ​លើ​ដែនសមុទ្រ បាន​ឲ្យ​ដឹងថា នាវាមុជទឹក​រត់ពន្ធ​អាភៀន​៣៦ គ្រឿង ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៩ ពោលគឺ​ច្រើនជាង​ទ្វេដង​បើ​ធៀប​នឹង​កាលពី​ឆ្នាំ​២០១៧​។ ការរកឃើញ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ គឺជា​នាវាមុជទឹក​ដែល​គេបោះបង់​ចោល​នៅ​ជិត​ទីក្រុង Vigo ប្រទេស​អេ​ស្ប៉ា​ញ និង​ជា​នាវាមុជទឹក ដែល​ក្រុមមន្ត្រី​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​អះអាងថា ពួកគេ​បាន​តាមដាន​អស់​រយៈពេល​ជា​យូរ​មកហើយ​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។ នាវាមុជទឹក​ដែល​ចាប់បាន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នោះដែរ វា​បានធ្វើ​ដំណើរ​ផ្សងគ្រោះថ្នាក់​ឆ្លងកាត់​មហាសាគរ​ចម្ងាយ​ជាង​៧​ពាន់​គ​.​ម​។​នាវា​មុជ​ទឺ​ក​រត់ពន្ធ​អាភៀន ដែល​គេ​រកឃើញ ឬ​ចាប់បាន​នៅក្នុង​ព្រៃ​នៅ​អាមេរិក​ខាងត្បូង​គ្រាន់តែ​ជា​បរិមាណ​ដ៏​ស្តួចស្តើង​ប៉ុណ្ណោះ​នៃ​នាវាមុជទឹក​ទាំងនេះ ។​លោក Sutton បាន​និយាយថា ការរកឃើញ​នាវាមុជទឹក​ទាំងអស់នោះ ស្មើនឹង​៥​ទៅ​១៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​នាវាមុជទឹក​ពិតប្រាកដ​ដែល​បានចេញ​ធ្វើ​សកម្មភាព ឬ​កំពុង​ធ្វើ​ចរាចរណ៍​។ បន្ថែម​ពីលើ​នាវាមុជទឹក​៣៦​គ្រឿង​ដែល​បាន​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៩ នៅមាន​នាវាមុជទឹក​យ៉ាងហោច​ក៏ ១៤៤​គ្រឿង​ទៀត ដែល​កំពុងតែ​រត់ពន្ធ​អាភៀន​។​គួររំឭកថា នាវាមុជទឹក​រត់ពន្ធ​អាភៀន​ទាំងនេះ ត្រូវបាន​ប្រទះឃើញ​លើកដំបូង​ដោយ​ក្រុម​ពង្រឹង​ច្បាប់ កាលពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ពេលដែល​ក្រុម​អាជ្ញាធរ​កូ​ឡុំ​ប៊ី ចាប់ផ្តើម​ស្វែងរក​នាវា​ល្បឿន​លឿន និង​នាវា​ខុស​ស្តង់ដា​។​

​ជាធម្មតា​នាវា​ទាំងនេះ ត្រូវបាន​ផលិត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ប្រទេស​កូ​ឡុំ​ប៊ី ជា​កន្លែង​ពួកគេ​អាច ចុះទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​សមុទ្រ​ការី​អ៊ី​ប​។ ច្រក​តាម​សមុទ្រ​ប៉ាស៊ីហ្វិក នឹង​នាំ​ផ្លូវ​ទៅ​កា​នើ​អាមេរិក​កណ្តាល ហើយ​និង​តំបន់ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈដែល​ច្រក​តាម​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នឹង​នាំ​ផ្លូវ​ទៅដល់​អាមេរិក កណ្តាល និង​តំបន់​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប ៕





[wai id="6"]