ប្រហារជីវិតបុរសម្នាក់ ចាក់សម្លាប់មនុស្ស១៩នាក់

ព័ត៌មានអន្តរជាតិ
0
452

បុរសជប៉ុនម្នាក់ បានចាក់សម្លាប់មនុស្សមានសតិមិនគ្រប់​គ្រាន់​ចំនួន១៩នាក់ ក៏ត្រូវបានតុលាការជប៉ុន​សម្រេច​កាត់​ទោសប្រហារជីវិត។

ភ្នាក់ងារសារព័ត៌មាន​ បានផ្សាយ កាលពីរសៀល ថ្ងៃទី១៦ ខែមីនា ថា បុរសជនជាតិជប៉ុនម្នាក់ ត្រូវបាន តុលាការ​កាត់​ទោស​​ប្រហារជីវិត ក្រោមការចោតប្រកាន់​មនុស្សឃាត។ អំពើហិង្សានេះ បានកើតឡើង តាំងពីឆ្នាំ២០១៦ ដោយជនត្រូវចោល បានយកកាំបិតចាក់សម្លាប់ជនពិការផ្នែកសតិបញ្ញាចំនួន១៩នាក់។

ជនល្មើស Satoshi Uematsu អាយុ៣០ឆ្នាំ បានសារភាពថា រូបគេពិតជា បានចាក់សម្លាប់ជន​រងគ្រោះ និងបង្កឲ្យមនុស្សរបួសជាច្រើននាក់ នៅមណ្ឌលថែទាំជនពិការផ្នែកសតិបញ្ញា​មួយកន្លែង ស្ថិតក្នុងខេត្ត Sagamihara ភាគនិរតី នៃទីក្រុងតូក្យូ ជាទីដែលគេធ្វើការផងដែរ។

ជនល្មើស បានបញ្ជាក់ថា នៅក្នុងអំពើហិង្សានោះ រូបគេបានសម្លាប់មនុស្សចំនួន១៩នាក់ និង២៦នាក់ផ្សេង​ទៀត​រងរបួស។ ជនរងគ្រោះភាគច្រើនកំពុងដេកលក់ ទើបគេអាចធ្វើសកម្មភាពបែបនេះបាន។

ជនល្មើស បានថ្លែង នៅក្នុងសវនាការជំនំជម្រះថា  មូលហេតុដែលគេបានធ្វើដូច្នោះ ក៏ដោយសារតែគេគិតថា ជនពិការទាំងនោះ ជាបន្ទុករបស់សង្គម។ បើគេសម្លាប់ចោល ក៏ជារឿងល្អសម្រាប់សង្គមផងដែរ៕