ដុំ​មាស​ទម្ងន់​១៣​តោន​កន្លះ​មានតម្លៃ​៥២០​លាន​ផោន ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ពុករលួយ​ចិន​

ព័ត៌មានអន្តរជាតិ
0
308
​ដុំ​មាស​ទម្ងន់​២៣​តោន​កន្លះ តម្លៃ​ជាង​៥២០​លាន​ផោន ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ពុករលួយ​ចិន គឺ​លោក Zhang Qi វ័យ​៥៨​ឆ្នាំ ហើយ​លុយ​សង្ស័យថា​បានមកពី​សំណូក​សូកប៉ាន់​៣០​ពាន់​លាន​ផោន ត្រូវបាន​រកឃើញ​មាននៅ​ក្នុង​គណនី​ធនាគារ​របស់គាត់​។​ ​ដុំ​មាស​រាប់ពាន់​ដុំ ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ចិន​ដ៏​មានអំណាច​ម្នាក់នេះ អំឡុង​ការ​វាយឆ្មក់​មួយ​ដោយ​ក្រុម​ស៊ើប​សង្កេត​ករណី​ពុករលួយ នៅ​ដើមខែ​តុលា​នេះ​។​ ​លោក Zhang Qi គឺជា​អតីត​អភិបាលក្រុង Ganzhou ត្រូវបាន​ដាក់ឱ្យ​នៅក្រោម​ការស៊ើបអង្កេត ពីបទ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ បន្ទាប់ពី​អាជ្ញាធរ​ចិន​រកឃើញ​ដុំ​មាស​ជាង ១៣.៥​តោន នៅក្នុង​ផ្ទះ​របស់លោក​។​ ​អាជ្ញាធរ​ចិន​បាន​រកឃើញ​ដុំ​មាស ១៣.៥​តោន ព្រមទាំង​លុយ​សុទ្ធ​រាប់លាន​យ័ន និង​វត្ថុ​មានតម្លៃ​ជាច្រើន​នៅក្នុង​ផ្ទះ​របស់លោក Zhang Qi នៅឯ​ទីក្រុង Haikou​នៃ​ខេត្ត Hainan​ដែលមាន​ពលរដ្ឋ​រស់​នៅ​ប្រហែល​៩​លាន​នាក់ ។​ ​ក្រោយ​ការចុះ​ឆែកឆេរ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​បាន​រាយការណ៍​ថា អតីត​អភិបាលក្រុង​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​នៅក្រោម​ការ​ស៊ើបអង្កេត កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ ដើម្បី​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ដុំ​មាស​ដ៏​ច្រើន​នេះ​។​ ​យោងតាម​សារព័ត៌មាន RT ចេញផ្សាយ​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ បានឱ្យដឹងថា លោក Zhang Qi សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត និង​ក្រុង ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​វិន័យ និង​កំពុង​ត្រូវបាន​ស៊ើបអង្កេត​អំពី​ភាពខុស​ច្បាប់​ដែល​អាច​កើតមាន នៅពេលដែល​ការរកឃើញ​គំនរ​មាស ១៣,៥​តោន​នេះ​។​ ​អាជ្ញាធរ​បាន​រកឃើញ​មាស​ប្រហែល ១៣.៥ តោន ក៏ដូចជា​សាច់ប្រាក់ និង​លុយ​យាន់​រាប់លាន​យ័ន បូក​រួមទាំង​ភ័ស្តុតាង​នៃ​ផលប័ត្រ​អចលនទ្រព្យ​ដ៏​ធំ​សម្បើម​ផ្សេងទៀត​។ យោងតាម​របាយការណ៍​ក្នុងស្រុក​គណៈកម្មកា​រវិ​ន័យ​បានប្រកាស​នៅ​ដើមខែ​កញ្ញា​ថា ពួកគេ​កំពុង​ពិនិត្យមើល​កិច្ចការ​របស់​មន្ត្រី​អតីត​អភិបាល​រូបនេះ​។​ ​បើសិនជា​ការចោទប្រកាន់​ពី​អំពើពុករលួយ​របស់លោក Zhang ក្លាយជា​ការពិត​មែន​នោះ លោក​នឹង​ក្លាយជា​អ្នកមាន​ជាង​លោក Jack Ma ទៅទៀត ដែល​យោងតាម​សេចក្តីរាយការណ៍​ពី​ទស្សនា​វ​ដ្តី Forbes បាន​ឲ្យ​ដឹងថា លោក​មាន​លុយ​ប្រហែល​៣០​ពាន់​លាន​ផោន​ប៉ុណ្ណោះ​។​ ​គួរ​បញ្ជាក់ថា នៅក្នុង​ច្បាប់​ប្រទេស​កុំ​ម្ម​និ​ស្ត​ចិន មន្ត្រី​ដែល​ត្រូវបាន​គេ​រកឃើញថា បាន​ប្រព្រឹត្ត​អំពើពុករលួយ អាច​នឹង​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត នៅ​ក្នុងករណី​ធ្ងន់ធ្ងរ​បំផុត ឬក៏​អាច​ជាប់ទោស​អស់​មួយជីវិត ទៅតាម​កម្រិត​នៃ​ការប្រព្រឹត្ត​របស់​ពួកគេ​៕​