តើ​រួមភេទ​ដំបូង​ឈឺ​ដែរឬទេ​?

សុខភាព
0
11475
[wai id="8"]

[wai id="7"]
​មនុស្ស​ម្នាក់ៗ​មានបទពិសោធន៍​ខុសៗ​គ្នា​។ ការ​រ​រួមភេទ​ដំបូង​អាច​ឈឺ​ប្រសិនបើ​អ្នក​មិន​ស្គាល់​ពី​ខ្លួនប្រាណ​របស់​អ្នក​ច្បាស់​។ រាងកាយ​របស់​មនុស្ស​ត្រូវបាន​បង្កើត​ដោយ​ភាព​អស្ចារ្យ ពោលគឺ​អាច​ហាត់​ពុត​ក្នុង​សកម្មភាព​ផ្សេងៗ​។ ចំពោះ​ប្រដាប់ភេទ​មនុស្ស​ស្រី ដែលមាន​រោម​ដុះ​ព័ទ្ធជុំវិញ​ហៅថា យោនី ហើយ​យោនី​មាន​បបូរ​នៅ​ខាងក្រៅ​ពីរ និង​ខាងក្នុង​ពីរ​។ នៅ​ខាងលើ នៅពេលដែល​បបូរ​ខាងក្នុង​ប្រសព្វ​គ្នា ហៅថា​ឆ្តេញ (​សិរ​) ដែលជា​ចំណុច​ផ្តល់​សម្រើប​ផ្លូវភេទ​ខ្លាំង​របស់​នារី​។ នៅ​ខាងក្រោម​ឆ្តេញ មាន​រន្ធ​នោម ហើយ​នៅ​ខាងក្រោម​នេះ​បន្តិច​គឺ​ទ្ធា​រមាស​។ ទ្វារមាស​ត្រូវបាន​បង្កើត​ឡើង​ដោយ​សាច់ដុំ​ដែល​យឺត ដែល​អាចដាក់​បញ្ចូល​លិង្គ​បាន និង​មាន​សភាព​យឺត​គ្រប់​គ្រាប់​សម្រាប់​ក្បាល​ទារក​ពេល​សម្រាលកូន​។​
ពាណិជ្ជកម្ម

​នៅពេលដែល​មនុស្ស​ស្រី​ចង់​រួមភេទ វា​សំខាន់​ណាស់​ដែល​មនុស្ស​ស្រី​ត្រូវមាន​អារ​ម្ម​ណ៏ និង​ចំណង់​ផ្លូវភេទ​។ សូម​ចងចាំ​ថា​ការ​រួមភេទ​ដោយ​សុវត្ថិភាព​កើតឡើង​ដោយសារ មានការ​យល់ព្រម​ពី​ដៃគូ​។ នៅពេលដែល​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវភេទ នោះគេ​សង្កេតឃើញ​មាន​ទឹករំអិល​ទ្វារមាស ហើយ​ទឹករំអិល​នេះ​មិនមែនជា​ទឹកនោម​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​បង្កើត​ដោយ​ក្រពេញ​មួយ​របស់​ទ្វារមាស​។ ភាព​សើម​ដោយសារ​ទឹករំអិល​ធ្វើឱ្យ​ការរួម​ភេទ​តាមរយៈ​ការបញ្ចូល​លិង្គ​ប្រព្រឹត្តទៅបាន​ងាយស្រួល​។ ជាមួយគ្នានេះ​ផងដែរ​នៅពេលដែល​មនុស្ស​ស្រី មាន​ចំណង់​ផ្លូវភេទ ឆ្តេញ​របស់​មនុស្ស​ស្រី​នឹង​រីក​ធំ​ជាង​មុន​។ ការ​ស្ទាបអង្អែល​លើ​ឆ្តេញ គឺជា​វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ធ្វើឱ្យ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវភេទ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ​គឺ​មិនមាន​មនុស្ស​ច្រើន​នោះទេ ដែល​ចំណាយពេល​ក្នុងការ​បបោស អង្អែល ឬ​ថើប​លើ​រាងកាយ​មុនពេល​ចាប់ផ្តើម​រួមភេទ​។ នេះ​ជា​ហេតុផល​មួយ​ដែល​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​មិន​ស្រណុក​សុខ​ស្រួល​ខ្លាំង​នៅពេលដែល​ពួកគេ​រួមភេទ​។ ជា​ការពិត​ប្រសិន បើ​មនុស្ស​ស្រី មិនមាន​ចំណង់​ផ្លូវភេទ ឬ​មិនមាន​ជាតិ​សើម វា​អាចធ្វើឱ្យ​ការ​រួមភេទ​ពិបាក​និង​អាចមាន​ការឈឺចាប់​។​


​បន្ទាប់ពី​ការរួម​ភេទ អាច​នឹងមាន​ភាព​ក្រហាយ​ប្រសិនបើ​នៅពេលដែល​រួមភេទ​មនុស្ស​មិនមាន​ជាតិ​រំអិល​គ្រប់គ្រាន់ នេះ​ដោយសារ​មានការ​កកិត​ច្រើន​ដែល​អាចធ្វើឱ្យ​ងាយ​ដាច់​រលាត់​។ ហើយដោយ​សារ​វា​នៅ​ជិត​រន្ធ​នោម​ផង​នោះ វា​អាចធ្វើឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ក្រហាយ​ខ្លាំង​។ ដូចនេះ​ការត្រៀមខ្លួន​មុនពេល​រួមភេទ​វា​សំខាន់​ខ្លាំងណាស់​ដែល​អ្នក និង​ដៃគូ​របស់​អ្នក​ព្យាយាម​ស្គាល់​រាងកាយ​របស់​ដៃគូ​រប​ស់​អ្នក​ជាមុនសិន​។ អ្នក​គួរ​ស្គាល់​ពី​ខ្លួនប្រាណ​របស់​អ្នក​ឱ្យបាន​ច្បាស់លាស់​ផងដែរ អ្នក​អាច​ស្វែងរក និង​ស្ទាប​ខ្លួនប្រាណ​របស់​អ្នក​ដើម្បី​ដឹងថា​តើ​កន្លែង​ណាខ្លះ​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ផ្លូវភេទ និង​កន្លែង​ណាខ្លះ​ផ្សេងទៀត​ដែល​អ្នក​មិនមាន​អារម្មណ៍​សុខ​ស្រួល​៕ ប្រភព​៖ rhac.org.kh