ចង់បាន​កូន​តាម​ប្រាថ្នា​មែន​ទេ​? វិធីសាស្ត្រ​ខាងក្រោម អាចជួយ​អ្នក​បាន​!

សុខភាព
0
21

​ការកំណត់​ភេទ​របស់​កូន គឺជា​តម្រូវ​ការដែល​ប៉ា​ម៉ាក់​សតវត្ស​ទី​២១​នេះ​ចង់បាន​បំផុត ដូច្នេះ​អ្នក​អាច​ជ្រើសរើស វិធី​ខាងក្រោម​នេះ​បាន ដើម្បី​មានកូន​តាម​បំណងប្រាថ្នា​។ តើ​អ្នក​ចង់បាន​កូនប្រុស ឬ​កូនស្រី​?


អ្នក​គួរតែ​រួមភេទ មួយថ្ងៃ​បន្ទាប់​ឬ​ភ្លាមៗ​បន្ទាប់ពី​ការបញ្ចេញ​មេជី​វិត​ញី (​ការ​មក​រដូវ​) ពីព្រោះ​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូ​ម៉​សូម​Y ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូម៉ូសូម​X នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៉ី​ត​ដែលមាន​ក្រូម៉ូសូម​X​។​

អ្នក​គួរតែ​រួមភេទ​រង្វើល​បន្តិច​ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល មាន​ក្រូម៉ូសូម Y នៅក្នុង​ទឹកកាម បើ​ចង់បាន​កូនប្រុស​។​

ចំពោះ​អាហារ ៖ អ្នក​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ដូចជា សាច់​ត្រី​ម្សៅ​ពណ៌​ស Pasta ផ្លែឈើ​ស្រស់ និង​បន្លែ​មួយចំនួន ប៉ុន្តែ​ត្រូវ​ចៀសវាង​ផលិតផល​ទឹកដោះគោ ទឹកដោះគោ​ជូរ​និង​ឈី​ស គ្រាប់​សូកូឡា សំបកខ្យង​និង​នំប៉័ង​។​


អ្នក​គួរ​រួមភេទ​ពីរ ឬ​បី​ថ្ងៃមុន​មុន​ការបញ្ចេញ​មេជី​វិត​ញឺ (ovulation) ការអនុវត្ត​បែបនេះ​បាន គឺ​ចំពោះ​ស្ត្រី​ដែលមាន​រដូវ​ទៀងទាត់ ។​

អ្នក​គួរ រួមភេទ​អោយបាន​ញឹកញាប់ អាច​កាត់បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែលមាន​ក្រូម៉ូសូម Y នៅក្នុង​ទឹកកាម ដែល​នាំ​អ្នក​បានកូន​ស្រី​។​

អ្នក​គួរ​ឈប់​រួមភេទ​ដោយ​មិនបាន​ការពារ ៤ ទៅ ៥ ថ្ងៃ​មុនពេល​បញ្ចេញ​ពង​អូវុល​ដើម្បី​កាត់បន្ថយ​ឱកាស​របស់​មេជី​វិត​ឈ្មោល​របស់​បុរស​ឈានដល់​ពង​មុន ប្រសិន​អ្នក​ចង់បាន​កូនស្រី​។​

ចំពោះ​អាហារ ៖ អ្នក​គួរ​ផឹក​ទឹកដោះគោ​ច្រើន​ហើយ​បរិភោគ​ផលិតផល​ទឹកដោះគោ ដូចជា​ឈី​ស​និង​ទឹកដោះគោ​ជូរ អាហារ​មិនមាន​អង្ករ​អង្ករ Pasta បន្លែ​មួយចំនួន​ទឹករ៉ែ សាច់​និង​ដំឡូង ប៉ុន្តែ​ត្រូវ​ជៀសវាង​អំបិល​និង​អាហារ​ប្រៃ ស្រា​និង​ស្រា​បៀរ​ផ្លែឈើ​ស្រស់ ស្ពៃ​ខ្មៅ ប៉េងប៉ោះ​និង​ផ្សិត សូកូឡា​កាហ្វេ​និង​តែ​។​

​គួរបញ្ជាក់​បន្ថែម វិធីសាស្ត្រ​ទាំងអស់នេះ អនុវត្តបាន​ជោគជ័យ លុះណាតែ​អ្នក​ទាំងពីរ​មាន​សុខ​ភាពល្អ ទាំងពីរ ដូច្នេះ​គួរ​ណាស់​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​បន្ថែម ដើម្បី​ទទួលបាន​លទ្ធផល​ខ្ពស់​៕