Burnout ឬជាចង្កោមរោគសញ្ញាហត់នឿយដែលមានឥទ្ធិពលលើផ្លូវកាយ និងផ្លូវចិត្តដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ថាជាជំងឺក្នុងប៉ុន្មានខែមុននេះផងដែរ។
ជំងឺ Burnout ជាបញ្ហាផ្លូវចិត្តដែលងាយប៉ះពាល់ជាងគេចំពោះអ្នកដែលធ្វើការងារច្រើនលើសពីកម្រិតកម្លាំងកាយ និងកម្លាំងបញ្ញារបស់គាត់ដូចជា មន្ត្រីរាជការ ការងារដែលបង្កឲ្យមានស្ត្រេស និងមិនមានជំនួយពីអ្នកផ្សេងជាដើម។
ជំងឺមិនទាន់ស្រាវជ្រាវពីការបណ្តាលឲ្យកើតមានបានច្បាស់លាស់នៅឡើយទេ តែគេអាចសន្និដ្ឋានបានថា វាកើតឡើងដោយសារតែស្ត្រេសក្នុងរយៈពេលយូរ និងមានសម្ពាធផ្នែកការងារច្រើនហួសកម្រិត។ ជំងឺនេះជាប្រភេទជំងឺថ្មីដែលលាក់ខ្លួនជាមួយជំងឺផ្សេងទៀតដូចជា ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្តជាដើម។

Burnout ត្រូវបានបែងចែកជា ៣ ធំៗ គឺ៖
1. ការងារ ឬទំនួលខុសត្រូវច្រើនពេក
2. ការងារដែលមិនមានការអភិវឌ្ឍសមត្ថភាពរបស់អ្នក (Under-challenged Job)
3. ការបរាជ័យនៅក្នុងការងារ
រោគសញ្ញាមួយចំនួនរបស់ជំងឺនេះដែលអ្នកអាចកំណត់ខ្លួនឯងបានមានដូចជា៖
1. អស់កម្លាំងល្ហិតល្ហៃ ឡើងសម្ពាធឈាម ចុករោយសាច់ដុំ និងកញ្ចឹងក
2. មានអារម្មណ៍ស្រងូតស្រងាត់ មិនរហ័សរហួន (Reflex) មានអារម្មណ៍ឯកោរ តានតឹងថប់បារម្ភ ចង់នៅនៅម្នាក់ឯង គ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់
3. មិនឃ្លានអាហារ ប្រើប្រាស់គ្រឿងស្រវឹង
4. គេងច្រើន ឬតិចពេក ហើយនៅតែអស់កម្លាំង ឬគេងមិនលក់
ការព្យាបាលជំងឺនេះអាចធ្វើបានដោយការពិគ្រោះជាមួយអ្នកជំនាញផ្នែកវិកលវិទ្យា ការប្រើប្រាស់ថ្នាំក្រោយពីទទួលបានការប្រឹក្សា និងកែប្រែរបៀបរបបរស់នៅដើម្បីសម្រួលស្ថានភាពការងារ និងជីវិតឲ្យមាន តុល្យភាពឡើងវិញ ព្រមទាំងការបញ្ចេញសកម្មភាព ឬហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ៕
ប្រភព៖ WebMD