នាយករដ្ឋមន្ដ្រី​អង់គ្លេស​៖ បើ​ពូ​ទីន​ជាម​នុស្ស​ស្រីនឹងមិន​ឈ្លា.នពា.ន​លើ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
221
រាជធានី​ឡុង​ដ៍​៖ នៅក្នុង​ការថតរូប នៅ​ខាងក្រៅ​ឆាក នៃ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប្រទេស​អ្នកមាន​នៅលើ​ពិភពលោក (G7) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​បន្ដ​ចំអក​ដាក់​ពូ​ទីន ម្ដង​រួចមកហើយ អំពី​ការ​ជិះសេះ​ដោះអាវ តែ​នៅមុន​កិច្ចប្រជុំ​កំពូល​ណា​តូ គាត់​បាន​សើចចំអក​ម្ដង​ទៀតថា បើ​ពូ​ទីន ជា​ស្រី គាត់​នឹងមិន​ឈ្លា.នពា.ន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ថា លោក បូរី​ស ច​ន​សុន (Boris Johnson) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​ថ្លែងថា «​ការឈ្លានពាន​ដ៏​ឆ្កួ.ត​លីលា គឺជា​គំរូ​ដ៏​អាក្រក់​បំផុត នៃ​បុរស​ដ៏​ពិ.សពុ.ល ហើយ​លោកនាយក​រដ្ឋមន្ដ្រី បាន​អំពាវនាវ ឲ្យ​មាន​ស្ដ្រី កាន់តែ​ច្រើនឡើង កាន់តំណែង​កំពូល​បែបនេះ​»​។​

​ការអត្ថាធិប្បាយ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានកើត​ឡើង នៅមុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ នៅក្នុង​រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ជា​កន្លែង ដែល​បណ្ដា​ប្រទេស​សម្ពន្ធមិត្ត នឹង​ពិភាក្សាគ្នា អំពី​របៀប​ឆ្លើយតប​ទៅនឹង​ការគំ.រាមកំ.ហែង នាពេល​អនាគត​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ លោកនាយក​រដ្ឋមន្ដ្រី នឹង​អំពាវនាវ​ដល់​សម្ពន្ធមិត្ត​យោ.ធា​ណា​តូ ត្រូវតែ​បង្កើន​លើ​ការចំណាយ ទៅលើ​វិស័យ​ការពារជាតិ បន្ថែមទៀត​។​

​រដ្ឋាភិបាល​របស់លោក បូរី​ស ច​ន​សុន បាន​បញ្ជាក់ថា ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ចក្រ​ភព​អង់គ្លេស ត្រូវគេ​ព្យាករ​ថា នឹង​កើន​ដល់ ២,៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ​ហៅ​កាត់ GDP ។ នេះ​ជា​វិធានការ​ដ៏​សំខាន់​មួយ សម្រាប់​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ ហើយ​នៅ​ឆ្នាំនេះ ក៏​ដោយសារតែ​លទ្ធផល នៃ​ការវិនិយោគ​ឧស្សាហកម្ម​ការពារជាតិ និង ការគាំទ្រ​ផ្នែក​យោធា ១,៣​ពាន់​លាន​ដុល្លារ សម្រាប់​អ៊ុយ​ក្រែ​ន ផងដែរ​។​

​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​សង្កត់ធ្ងន់ ថា បណ្ដា​ប្រទេស​បស្ចិម​លោក ត្រូវតែ​គាំទ្រ​ដល់​យុទ្ធសាស្ដ្រ​យោធា​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឈរ​នៅលើ​ចំណុច​ដ៏​ល្អ នៅក្នុង​ការចរចា​ជាមួយនឹង​រុស្ស៊ី ខណៈ​ការចរចា នឹង​កើតឡើង នាពេលខាងមុខ​៕​