កម្លាំង​អ៊ុយ​ក្រែ​ន ដក​ចេញពី​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ ត្រៀមប្រ.យុទ្ធ​កាន់តែខ្លាំង​ជាមួយនឹង​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
196
រដ្ឋធានី​គៀវ​៖ ថ្វីត្បិតតែ​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ (Lysychansk) បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក​ម្លាំ​ង​ទាហាន​រុស្ស៊ី​ទាំងស្រុង​នោះមក ប៉ុន្ដែ​ចៅហ្វាយខេត្ត​លូ​ហាន​ស្ក៍ (Luhansk) បាន​អះអាងថា អ៊ុយ​ក្រែ​ន នឹងមិន​បាន​ចាញ់​ស.ង្គ្រាម​នោះឡើយ ហើយ​អ៊ុយ​ក្រែ​ន បន្ដ​ត្រៀមខ្លួន​ប្រ.យុទ្ធ​យ៉ាងខ្លាំង នៅក្នុង​តំបន់​ដុន​បាស (Donbas) ។​

​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ថា រុស្ស៊ី បាន​អះអាងថា កម្លាំង​ទ័ព​របស់ខ្លួន បាន​គ្រប់គ្រង​ទាំងស្រុង នៅក្នុង​ខេត្ត​លូ​ហាន​ស្ក៍ ក្រោយពេល​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ដកចេញ​។


​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានប្រកាស​អំពី​ជ័យជម្នះ នៅ​តំបន់ Luhansk នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី បាន​ប្រាប់​ទៅដល់​កងទ័ព​រុស្ស៊ី ឱ្យ​សម្រាក​មួយថ្ងៃ និង «​បង្កើន​សមត្ថភាព​ប្រ.យុទ្ធ​របស់​ពួកគេ​» បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកខ្លួន​ចេញពី​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់ខ្លួន ដែល​នៅ​សេសសល់ នៅក្នុង​ខេត្ត​មួយ​នេះ​។​

​លោក ស៊ើ​រ​ហ៊ី​យ ហ៊ី​ដាយ ( Serhiy Haidai) ចៅហ្វាយខេត្ត​លូ​ហាន​ស្ក៍ បាន​អះអាងថា កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​បាន​ដកថយ ចេញពី​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ (Lysychansk) ឥឡូវនេះ​កំពុងតែ​គ្រប់គ្រង​សមរ.ភូមិ រវាង​ទីក្រុង​បា​ខ្មូត (Bakhmut) និង ស្លូ​វៀន​ស្ក៍ (Sloviansk) ។ កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន បានរៀបចំ​មូលដ្ឋាន​របស់ខ្លួន​នៅ​ទីនោះ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​វា.យ​រុលទៅមុខ​របស់​រុស្ស៊ី បន្ថែមទៀត​។​


​លោក ស៊ើ​រ​ហ៊ី​យ ហ៊ី​ដាយ ( Serhiy Haidai) ចៅហ្វាយ​លូ​ហាន​ស្ក៍ បាន​ទទួលស្គាល់ថា ខេត្ត​ទាំងមូល​របស់គាត់ ឥឡូវនេះ កំពុងតែ​ស្ថិតក្នុង​កណ្ដាប់ដៃ​របស់​រុស្ស៊ី​។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ថា «​យើង​ត្រូវការ​ឈ្នះ​ស.ង្គ្រាម មិនមែន​ត្រឹមតែ​សមរ.ភូមិ​នៅ​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ (Lysychansk) … ប៉ុណ្ណោះ​ទេ​។ ការបាត់​បង់​លី​ស៊ី​ចាន់​ស្ក៍ ពិតជា​ឈឺចាប់​ណាស់ ប៉ុន្តែ​អ៊ុយ​ក្រែ​ន នឹងមិន​ចាញ់​ស.ង្គ្រាម​នោះឡើយ​»​។​


​រុស្ស៊ី បាន​វា.យ​ដ.ណ្តើម​កាន់កាប់​ទីក្រុង Lysychansk នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ ទី​៣ ខែកក្កដា ។ ចំណែក​ការ​វា.យ​ប្រ.យុទ្ធ​យ៉ាងខ្លាំង​ក្លា បានបញ្ចប់ ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​ចូលទៅ​គ្រប់គ្រង​ខេត្ត Luhansk ដែលជា​តំបន់​មួយ ស្ថិតក្នុង​ចំណោម​តំបន់​២ ដែល​ក្រុង​មូ​ស្គូ​បានទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន ប្រគល់​ទៅ​ឲ្យ​ពួក​បំបែក​ខ្លួន នៅក្នុង​តំបន់​ដុន​បាស (Donbas) គាំទ្រ​ដោយ​រុស្ស៊ី​៕​