ចិន ជំរុញ​ឲ្យ​របប​យោ.ធា​មី​យ៉ាន់​ម៉ាចរចា​ជាមួយ​ក្រុមប្រឆាំង ដើម្បី​បញ្ចប់​ជ.ម្លោះ​

ព័ត៌មានអន្តរជាតិ
0
273
រដ្ឋធានី​ណៃ​ពិដោរ​៖ ក្រោយពេល​មាន​អំពី​រដ្ឋប្រ.ហារ​យោធា ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នោះមក ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិ.បត្ដិ​យ៉ាងធ្ងន់ធ្ងរ ទើប​ប្រមុខ​ការទូត​ចិន បាន​អំពាវនាវ​ដល់​គ្រប់ភាគី នៃ​ប្រទេស​អាស៊ាន​មួយ​នេះ ងាក​ទៅរក​តុ​ចរចា​។​


​សារព័ត៌មាន Hindustan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន បាន​អំពាវនាវ​ដល់​មេដឹកនាំ​របប​យោ.ធា​មី​យ៉ាន់​ម៉ា ឲ្យ​ចរចា​ជាមួយ​ក្រុមប្រឆាំង​របស់​ពួកគេ​។ ការអំពាវនាវ​របស់​ប្រមុខ​ការទូត​ចិន បានកើត​ឡើង ចំពេល​មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង អំពី​អំពើហិ.ង្សា និង ការធ្វើឱ្យ​សិទ្ធិមនុស្ស ធ្លាក់ចុះ​កាន់តែ​យ៉ាប់យ៉ឺន​ទៅ នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ ហៅ​កាត់ អាស៊ាន​មួយ​នេះ​។​

​ប្រមុខ​ការទូត​ចិន បាន​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា សម្រាប់​ដំណើរ​ទស្សនកិច្ច ជា​លើកដំបូង​របស់គាត់ ចាប់តាំងពី​របប​យោធា បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ោ​ង​សាន ស៊ូ​ជី (Aung San Su Kyi កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក វ៉ាង យី ក្លាយជា​ប្រវត្តិ​ដ៏​ខ្ពស់បំផុត​របស់​តំណាង​ចិន ចាប់តាំងពី​មេដឹកនាំ លោក ស៊ី ជិន​ពីង (Xi Jinping) បាន​ជួប​ពិភាក្សាគ្នា​ជាមួយ​ប្រមុខ​របប​យោធា លោក មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) កាលពី​អំឡុង​ឆ្នាំ​២០២០​។ គម្រោង​ដែល​គាំទ្រ ដោយ​ចិន រួមមាន ទំនប់​ដ៏​ចម្រូងចម្រាស និង ច្រករបៀង​សេដ្ឋកិច្ច​។​


​លោក វ៉ាង យី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់ នៅក្នុង​សុន្ទរកថា ចេញផ្សាយ​ដោយ​ក្រសួង​របស់គាត់​ថា «​យើង​សូម​លើកទឹកចិត្ត​ដល់​គ្រប់ភាគី នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យ​ចូលរួម​នៅក្នុង​ការសន្ទនា​នយោបាយ នៅក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ និង ច្បាប់ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្លាស់ប្តូរ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​»​។ ប្រមុខ​ការទូត​ចិន ក៏បាន​សន្យា​គាំទ្រ ហើយ​មាន​ក្ដីសង្ឃឹម សម្រាប់ «​ស្ថិរភាព​នយោបាយ និង សង្គម នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​»​។​


​ប្រមុខ​ការទូត​ចិន បាន​សង្កត់ធ្ងន់ថា «​ក្រុង​ប៉េកាំង យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ដើរតួនាទី​ស្ថាបនា​តាមរបៀប​របស់ខ្លួន​។ យើង​នឹង​រួមគ្នា​គាំទ្រ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មី​យ៉ាន់​ម៉ា នៅក្នុង​ការស្តារ​សេដ្ឋកិច្ច កែលម្អ​ជីវភាព​រស់នៅ ធានា​ដល់​សិទ្ធិ និង ផលប្រយោជន៍​របស់​ប្រជាជន នៅក្នុង​កម្រិត​មូលដ្ឋាន​»៕​