គ្រូបង្រៀន​ចូល​និ​វត្ដ​ន៍ និង​បុរស​៨​នាក់​ទៀត ល្បួ.ង​ក្មេងស្រី​ទៅ​បំពេ.ញ​ចំ.ណង់ មានអី​ដេក​គុក​ស្រួល​

ព័ត៌មានអន្តរជាតិ
0
94
រាជធានី​បាងកក​៖ ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស (ATPD) របស់​ប្រទេស​ថៃ បាន​ចុះទៅ​ឃាត់ខ្លួន​គ្រូបង្រៀន​ចូល​និ​វត្ដ​ន៍​ម្នាក់ និង បុរស​៨​នាក់​ផ្សេងទៀត ក្រោម​ការចោទប្រកាន់ ពីបទ​ល្បួង​ក្មេងស្រី​មិន​គ្រប់​អាយុ នាំ​ចេញពី​អាណាព្យាបាល សម្រាប់​គោលបំណង​ជួញដូរ និង បំពេញ​ចំណង់​ផ្លូវ​.​ភេទ​។​

​សារព័ត៌មាន Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ថា​ប៉ូលិស​ប្រឆាំងនឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ លើ​កុមារ នៅក្នុង​ខេត្ត​កាឡា​ស៊ីន (Kalasin) បាន​បើក​ប្រតិ​ប​ត្ដិ​ការ​របស់ខ្លួន ចុះទៅ​អនុវត្ដ​ដីកា ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៩​នាក់ ហើយ​ក្នុងនោះ​មាន​ម្នាក់ ជា​គ្រូបង្រៀន​ចូល​និ​វត្ដ​ន៍​ផងដែរ​។​


​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស (ATPD) បាន​ចាប់ខ្លួន​ជនសង្ស័យ នៅក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ ពីបទ​ល្បួង​ក្មេងស្រី អាយុ​ក្រោម ១៨​ឆ្នាំ ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ទុច្ចរិត ដោយ​មិន​គិតពី​ការយល់ព្រម ឬ​អត់ ហើយ​នាំ​ក្មេងស្រី មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​១៨​ឆ្នាំ ចេញពី​ការថែទាំ​របស់​មាតាបិតា នៅក្នុង​គោលបំណង​ជួញដូរ និង បំពេញ​ចំណង់​ផ្លូវភេទ​។​

​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ពួកគេ បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស ហើយ​ម្នាក់ទៀត ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​កាឡា​ស៊ីន ពីបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ដោយឡែក ពួកគេ​៧​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន នៅ​ទីតាំង​ផ្សេងគ្នា នៅក្នុង​ខេត្ត​កាឡា​ស៊ីន​។ ជនសង្ស័យ​ទាំងនេះ បាន​រង​នូវ​ការចោទប្រកាន់ ពី​ការប្រើប្រាស់​លុយ សម្រាប់​ទាក់ទាញ​ក្មេងស្រី មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​១៨​ឆ្នាំ នាំទៅ​រួមភេទ និង ជួញដូរ​៕​