មេដឹកនាំ​ចិនធ្វើតេស្ដ​លើ​គំនិត​ជាតិនិយម ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
157
រដ្ឋធានី​ប៉េកាំង​៖ ក្រុង​ប៉េកាំង បាន​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​ក្រុង​តៃប៉ិ ដោយ​ប្រតិកម្ម​ជាមួយនឹង​ការធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ចំពេល​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) បង្ហាញ​នូវ​ការឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ខណៈ​ការផ្ទុះ​គំនិត​ជាតិនិយម នៅក្នុង​ប្រទេស​ចិន​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា សកម្មភាព​ផ្នែក​នយោបាយ កើតចេញ ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ កាលពីពេល​ថ្មីៗ​នេះ កំពុងតែបន្ត​ប្រតិកម្ម នៅក្នុង​ប្រទេស​ចិន​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Pelosi កំពុងតែ​សាកល្បង​នូវ​ដំណោះស្រាយ ពី​មេដឹកនាំ​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) ចំពេល​វា​មាន​លក្ខណៈ​ជា​រឿង​នយោបាយ​។​


​លោក ស៊ី ជិន​ពីង ប្រ​ធានា​ធិ​ប​តិ​ចិន កំពុងតែ​ខិត​កាន់តែ​កៀក នៅក្នុង​ការកាន់កាប់​តំណែង នៅ​អាណត្តិ​ទី​៣ ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ឋានៈ​ជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​ចិន ដែល​កំពុងតែ​កាន់អំណាច នៅឯ​សមាជជាតិ លើក​ទី​២០ នឹង​មកដល់ នៅក្នុង​ខែវិច្ឆិកា​។ ប៉ុន្តែ​នៅពេល ប្រទេស​ចិន មានប្រតិកម្ម ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ដោយ​ការបង្ហាញ​នូវ​កម្លាំងយោធា​នោះ លោក ស៊ី ទំនងជា​ថ្លឹងថ្លែង អំពី​តម្លៃ​ខាង​សេដ្ឋកិច្ច និង ការធ្លាក់ចុះ​ខាង​ការទូត ជាមួយ​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​របស់ខ្លួន ប្រឆាំងនឹង​តម្រូវការ​របស់គាត់ នៅក្នុង​សកម្មភាព​ដ៏​ខ្លាំងក្លា ប្រឆាំងនឹង​កោះ​តៃវ៉ាន់ ខណៈ​ការកើនឡើង នៃ​គំនិត​ជាតិនិយម នៅក្នុង​ប្រទេស​ចិន កំពុងតែ​ជំរុញ​គាត់ ឲ្យ​ធ្វើ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។​

​លោក ស្ដែ​ហ្វែ​ន ណា​ហ្គី (Stephen Nagy) ជា​អ្នកវិភាគ​កិច្ចការ​ប្រទេស​ចិន មាន​មូលដ្ឋាន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង ជា​អ្នកជំនាញ​ជាន់ខ្ពស់ នៃ​វិទ្យាស្ថាន​ម៉ឺ​ក​ដូ​ណា​លដ៍​-​លោ​រៀ (MacDonald-Laurier) ប្រទេស​កាណាដា បាន​អះអាងថា «​ស្ថានការណ៍​នយោបាយ​នេះ បានដាក់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ស្ថិតក្នុង​ទីតាំង​មិនអាច​ទៅមុខ​រួច​។ គាត់​ត្រូវតែ​រក្សា​កំណើនសេដ្ឋកិច្ច ដែល​នឹងត្រូវ​រារាំង​យ៉ាងធ្ងន់ធ្ងរ ដោយ​ការឆ្លើយតប​ពី​សកម្មភាព​ណាមួយ របស់​សហរដ្ឋអាមេរិក និង ការបង្កើន​នូវ​ការទទួលស្គាល់ ជា​អន្តរជាតិ សម្រាប់​តៃវ៉ាន់ ជា​អង្គភាព​នយោបាយ​»​។​


​អ្នកវិភាគ​រូបនេះ បាន​បន្ថែមថា «​បើទោះជា​យ៉ាងណា លោក​ប្រធានាធិបតី​ចិន កំពុងតែ​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងខ្លាំង ពី​កម្លាំង​ជាតិនិយម នៅក្នុង​ប្រទេស​ចិន ដោយ​គេ​រំពឹងថា នឹងមាន​ការឆ្លើយតប​យ៉ាងខ្លាំង ជុំវិញ​អ្វីដែល​ពួកគេ​យល់ថា ជាការ​រំលោភបំពាន​យ៉ាងច្បាស់ ទៅលើ​«​គោលនយោបាយ​ចិន​តែមួយ​... ខ្ញុំ​សង្ស័យថា គាត់​អាច​វាយលុក​លើ​តុល្យភាព​នេះ​បាន​»​។​

​ជាមួយនឹង​ការខឹង​សម្បា ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋអាមេរិក នេះ ចិន​បានដាក់​ពង្រាយ​កងទ័ព នាវាចម្បាំង និង យន្ដហោះ​យោធា​ជាច្រើន​ប្រភេទ រាប់សិប​គ្រឿង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​។ ជាមួយគ្នានេះដែរ អាជ្ញាធរ​ចិន ថែមទាំង​បាន​ហាមឃាត់​នូវ​ការ​នាំចូល​ផលិតផល​អាហារ​របស់​តៃវ៉ាន់ ជាង ២ ០០០​មុខ និង បាន​បញ្ឈប់​នូវ​ការនាំចេញ​ខ្សាច់ ទៅកាន់​កោះ​តៃវ៉ាន់ ខណៈ​នៅក្នុង​សប្តាហ៍​នេះ គេហទំព័រ​របស់​រដ្ឋា​ភិ​បាល​របស់​តៃវ៉ាន់ បាន​រង​នូវ​ការវាយប្រហារ ដោយ​ក្រុម​ហែក​ឃើ​រ តាម​ប្រព័ន្ធ​អ៊ិនធើរណេត ពី​ក្រៅប្រទេស​ថែម​ទៀតផង​។​


​លោក ស្ដែ​ហ្វែ​ន ណា​ហ្គី (Stephen Nagy) អ្នកវិភាគ​រូបនេះ បាន​បន្ថែមថា «​សកម្មភាព​យោធា​របស់​ចិន មិនទាន់​បញ្ចប់​នៅឡើយ​។ ខ្ញុំ​គិតថា នឹងមាន​សកម្មភាព​យោធា​បង្កហេតុ​បន្ថែមទៀត កើតចេញពី​ប្រទេស​ចិន នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ ... យើង​អាច​គិត​បាន​ថា នឹងមាន​ការវាយប្រហា​រ តាម​បណ្ដាញ​អ៊ិនធើរណេត កាន់តែច្រើន ការ​រឹតបន្តឹង ទៅលើ​អាជីវកម្ម​របស់​តៃវ៉ាន់ ដែល​កំពុងតែ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​ចិន ហើយ​សូម្បីតែ​ការដាក់ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់ ក៏​ដើម្បី​បង្កើន​សម្ពាធ ទៅលើ​មិត្តភាព​របស់​តៃវ៉ាន់ ផងដែរ​»៕​