ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក ធ្លាក់​ដល់ដៃ​អ៊ុយ​ក្រែ​ន រុស្ស៊ី​កាន់តែ​គ្មាន​ឱកាស​ឈ្នះ​សង្គ្រាម​

ព័ត៌មានអន្តរជាតិ
0
85



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានសម្រេច​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស NAMSAMS ទៅ​ឲ្យ​ក្រុង​កៀវ ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​បង្កើន​ការបាញ់​ផ្លោង ដោយ​មី​ស៊ី​ល និង វាយប្រហារ​តាម​អាកាស​ឥតឈប់ឈរ ស្រោច​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ហើយ​នៅពេល​អាវុធ​ដ៏​សំខាន់​នេះ ធ្លាក់​ដល់ដៃ​កងទ័ព​ការពារ​ទឹកដី នឹងធ្វើ​ឲ្យ​រុស្ស៊ី កាន់តែ​គ្មាន​ឱកាស​ឈ្នះ​សង្គ្រាម​នេះ​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១ ខែវិច្ឆិកា ថា ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ បានបញ្ជាក់ នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ថា មន្ទីរ​បញ្ច​កោណ​របស់​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ​NASAMS ចំនួន​២​គ្រឿង ជា​លើកដំបូង ទៅឱ្យ​អ៊ុយ​ក្រែ​ន នៅក្នុងពេល​ដ៏​ឆាប់ៗ​នេះ​។​

​មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប​ញ្ច​កោណ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បាន​ប្តេជ្ញា​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS សរុប​៨​គ្រឿង រួមជាមួយ​គ្រាប់រំសេវ​របស់​វា​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក នឹង​ផ្ដល់​ជា​លើកដំបូង ចំនួន​២​គ្រឿង បញ្ជូន​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ក្រៅពីនេះ សហរដ្ឋអាមេរិក​ក៏​នឹង​ផ្តល់​គ្រឿងបន្លាស់​ផ្សេងៗ សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ដែល​បន្សល់​តាំងពី​សម័យ​សូ​វៀត ព្រមទាំង​ប្រព័ន្ធ​ការពារ ប្រឆាំងនឹង​ដ្រូ​ន​ជាច្រើន​ប្រភេទ​បន្ថែមទៀត​។​


​ក្រុម​អ្នកជំនាញ បាន​អះអាង ថា ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS បាន​អភិវឌ្ឍ​ឡើង ដោយ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​សហរដ្ឋអាមេរិក រេ​ធី​អន តិច​ណូ​ឡូ​ជី (Raytheon Technologies) ហើយ​ប្រើប្រាស់​គ្រាប់​ប្រភេទ AIM-120 ឬក៏ AMRAAM សម្រាប់​បាញ់ នៅក្នុង​ចម្ងាយ​ខ្លី ប្រឆាំងនឹង​ដ្រូ​ន ឬ​មី​ស៊ី​ល និង យន្តហោះ​។​

​លោក ច​ន ឃើ​ប៊ី (John Kirby) អ្នកនាំពាក្យ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានប្រកាស​ពី​លើកដំបូង​ថា នឹង​ប្រគល់​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS នេះ ទៅឱ្យ​អ៊ុយ​ក្រែ​ន កាលពី​ខែកញ្ញា​កន្លងទៅ​។ ប៉ុន្ដែ​ដំណើរការ​ប្រគល់ NASAMS នឹងត្រូវ​ព​ន្លឿ​ន ក្រោយពេល​ទាហាន​រុ​ស្ស៉ី​បានចាប់ផ្តើម​យុទ្ធនាការ វាយប្រហារ ដោយ​ដ្រូ​ន និង មី​ស៊ី​ល ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​៕​