ជំងឺរលាកផ្លូវដង្ហើមធ្វើឲ្យ​កូរ៉េ​ខាង​ជើង​កាត់ផ្តាច់មនុស្ស​១សែននាក់

ព័ត៌មានអន្តរជាតិ
0
1043

ដោយសារតែការភ័យខ្លាចនឹងជំងឹដ៏កាចសាហាវ ដែលផ្ទុះឡើងដំបូង នៅទីក្រុងវូហាន ខេត្ត​ហ៊ូប៉ី ប្រទេសចិន  ហើយរហូតមកដល់ពេលនេះ​បានឆ្លងរាលដាលពាសពេញពិភពលោក​ ទើបនៅថ្ងៃទី​៩ ខែមីនា កូរ៉េខាងជើង បានកាត់ផ្តាច់ពលរដ្ឋប្រមាណជាង១សែននាក់ឲ្យ​នៅ​ដាច់​ដោយឡែក​​​ ដើម្បីតាមដានករណីឆ្លងវីរុស Covid-19 ខណ:​៤ពាន់នាក់បាន​វិលត្រឡប់​ទៅផ្ទះវិញហើយ​ ក្រោយរយ:ពេលជិត​២០ថ្ងៃ ក៏នៅតែរកមិនឃើញជំងឺដ៏កាច​សាហាវនេះ។

បណ្ដាញផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានផ្សាយថា រហូតមកដល់ពេលនេះ កូរ៉េខាងជើង នៅមិនទាន់រក ឃើញមានករណី​ឆ្លងវីរុស COVID-19 នៅឡើយ​ បើទោះជាប្រទេសនេះ​មានព្រំដែនជាប់នឹងប្រទេសចិនក្ដី។  ប្រទេសកូរ៉េខាងជើង​បានពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួន​​ស្ទើរទាំងស្រុងទៅលើប្រទេសចិន តែអាជ្ញាធរ នៃប្រទេស​កុម្មុយនីស្ដមួយនេះ បានទប់ស្កាត់​យ៉ាងមានប្រសិទ្ធភាព មិនឲ្យមានការឆ្លងវីរុសកាចសាហាវ​នេះដល់​ប្រទេស​របស់ខ្លួន​ឡើយ។

បណ្ដាញផ្សព្វផ្សាយដទៃទៀត បានឲ្យដឹងថា មូលហេតុដែលកូរ៉េខាងជើង​បិទព្រំដែនការពារ​នូវការឆ្លង​ជំងឺរលាកផ្លូវដង្ហើមនោះ ក៏ដោយសារតែកូរ៉េខាងជើង បានដឹងច្បាស់ថា វិស័យសុខាភិបាលរបស់ប្រទេសនេះ​នៅទន់ខ្សោយ មិនអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយ។

ដោយឡែក​ពលរដ្ឋជាង​១ម៉ឺននាក់ដែល​បានដាក់​ឲ្យនៅដាច់ដោយឡែកនោះ រួមមាន ខេត្ត​Pyongan ខាងត្បូង​ ២៤២០នាក់ ខេត្តPyongan ខាងជើង មាន​៣០០០នាក់​ ខេត្ត Kangwon មាន ២៦៣០ នាក់ និងខេត្ត ១៥០០នាក់​នៅខេត្តJagang  ។ ក្នុងចំណោមប្រជាជន​ទាំងនោះ ក៏មានជនបរទេស​៣៨០នាក់ផងដែរ៕