ជនជាតិ​អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​បង្កើត​អាវុធ​ថោកៗ បាញ់​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្លៃ​របស់​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
14



​រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ដ​អូសបន្លាយ អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដោយបាន​បំ​ផ្លិ​ញ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ទំហំ​ខូចខាត គិត​ជា​ទឹកប្រាក់ អស់​រាប់រយ​ពាន់​លាន​ដុល្លារ និង បានសម្លាប់​មនុស្ស អស់​រាប់សែន​នាក់​នោះមក ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ កំពុងតែ​បង្កើត​មី​ស៊ី​ល មានតម្លៃ​ថោកៗ សម្រាប់​វាយកម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​។​

​បណ្ដាញ​ទូរទស្សន៍​បារាំង FRANCE 24 បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា ថា ក្រុម​អ្នក​ច្នៃប្រឌិត​អ៊ុយ​ក្រែ​ន បាន​បង្កើត​មី​ស៊ី​ល មាន​តំលៃថោក ដោយ​ពួកគេ​សង្ឃឹម ថា​អាច​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​។ ដូច្នេះ រ៉ុក្កែត​បំពាក់​ដោយ​ក្បាល​គ្រាប់ ទំនងជា​អាច​ទៅដល់​គោលដៅ​របស់​ពួកគេ​។ ក្រុម​អ្នកបង្កើត​មី​ស៊ី​ល​ទាំងនេះ ជា​អ្នកស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគេ​ធ្វើការ​ងារ​លើស​អ្នកស្ម័គ្រចិត្ត ដោយបាន​ផលិត​កាំភ្លើងត្បាល់ រាប់រយ​គ្រាប់​រួចហើយ​។

​លោក ស៊ើ​រ​ហ៊ី (explains Serhii) ជា​អ្នកស្ម័គ្រចិត្ត​មួយរូប បាន​ពន្យល់ ថា គ្រាប់​រ៉ុក្កែត បំពាក់​ក្បាល​គ្រាប់ នឹង​ប្រើប្រាស់​ជាមួយ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក មានតម្លៃ​ថ្លៃ​។ ដូច្នេះ​មី​ស៊ី​ល​ទាំងនោះ អាច​នឹង​បាញ់​ចំ​គោលដៅ​យ៉ាង​ជាក់លាក់​។ ប៉ុន្តែ​មី​ស៊ី​ល​រាប់ពាន់​គ្រាប់ នឹង​នៅតែមាន​តម្លៃថោក​ខ្លាំង​បំផុត​។ យើង​ចង់​គ្របដណ្តប់​ទៅលើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី ដើម្បី​ធ្វើឱ្យ​គ្រាប់​រ៉ុក្កែត​វាយប្រហារ​របស់​យើង អាច​វាយប្រហារ​ទៅលើ​គោលដៅ​របស់​សត្រូវ​»​។​
ពាណិជ្ជកម្ម

​ជាមួយគ្នា​ន​នេះ ក្រុម​អ្នកស្ម័គ្រចិត្ត មកពី​កន្លែង​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​មើលឃើញ​នូវ​ការបង្ហាញ​មី​ស៊ី​ល​ទាំងនេះ ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍ ចង់​ជួយ​បង្កើត​អាវុធ​នេះ​ឡើង នៅក្នុង​ទីតាំង​ជាច្រើន​កន្លែង​ផ្សេងៗ​ទៀត​។​

​លោក យូ​លៀ (Yulia) ជា​អ្នកស្ម័គ្រចិត្ត មកពី​ទីក្រុង​កៀវ មួយរូប បាន​អះអាង ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ផលិតកម្ម​ប្រភេទ​នេះ កំពុងតែ​អភិវឌ្ឍ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ខ្ញុំ​ចូលចិត្ត​អំពី​របៀប គ្រឿង​សព្វាវុធ​ទាំងនេះ ត្រូវបាន​រចនា​ឡើង សម្រាប់​កងទ័ព ធ្វើ​ប្រតិបត្តិការ កាន់តែ​ឆ្ងាយ ឃ្លាត​ចេញពី​សមរភូមិ​ជួរមុខ​»៕​