តើ​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ពិតជា​អាចជួយ​សង្គ្រោះ​ផែនដី​បាន​ឬ​? រុស្ស៊ី​ចុះ​យុទ្ធនា​ការការពារ​ផែនដី​ពី​ការបុក​របស់​ផ្កាយព្រះគ្រោះ​

ព័ត៌មានអន្តរជាតិ
0
458
​ បច្ចុប្បន្ន​រុស្ស៊ី បានចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន ដើម្បី​ការពារ​ផែនដី​ពី​ការគំរាមកំហែង​បង្កឡើង​ដោយ​ដុំថ្ម​ក្នុង​ទី​អវកាស​(​ផ្កាយព្រះគ្រោះ​) ដែល​នេះ​មានន័យថា លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ការពារ​មនុស្ស​ពី​ការស្លាប់​ដោយសារតែ​គ្រោះកាច​បង្កឡើង​ដោយ​ផ្កាយព្រះគ្រោះ​ទាំងនេះ​។​ ​ទីភ្នាក់ងារ​អវកាស Roscosmos របស់​រុស្ស៊ី ចង់រក​ឲ្យ​ឃើញថា​តើ​វា​អាចទៅរួច​ដែរឬទេ​ក្នុងការ​បំផ្លាញ​ផ្កាយព្រះគ្រោះទាំងអស់នេះឬបង្វែរទិសដៅហោះរបស់ដុំថ្មដ៏គ្រោះថ្នាក់ទាំងនេះទៅកន្លែងផ្សេងងាកចេញពី​ផែនដី​របស់​ពួកយើង​។នេះអាចនឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់យានបំបុកកម្ទេចផ្កាយព្រះគ្រោះ​ចោល ឬ​ប្រើប្រាស់​ផ្កាយរណប​ដើម្បី​នាំ​វា​ផ្លូវ​វា​ទៅរក​កន្លែង​ផ្សេង ។ គ្រាប់បែកនុយក្លេអ៊ែរ អាច​នឹងត្រូវ​បញ្ជូនទៅ​កាន់​ទី​អវកាស​ផងដែរ ដើម្បី​បំផ្ទុះ​ផ្កាយព្រះគ្រោះ​ទាំងអស់នេះ​។​នាយកដ្ឋាន​ថ្មី​ដែលមាន​ឈ្មោះថា Russian Centre for Celestial Bodies របស់​ទីភ្នាក់ងារ Roscosmos នឹង​ទទួលយក​ការងារ​មួយ​នេះ ដើម្បី​តាមដាន​សកម្មភាព​នៅលើ​ទី​អវកាស ក៏ដូចជា​ស្វែងរក​ផ្កាយដុះកន្ទុយ ហើយ​និង​ផ្កាយព្រះគ្រោះ ដែល​កំពុងធ្វើដំណើរ​ខិត​ជិត​ផែនដី​។​លោក Igor Bakaras គឹជា​ប្រធាន​មជ្ឈមណ្ឌល​វិភាគ និង​ព័ត៌មាន​សម្រាប់​ការធានា​ឲ្យ​បាន​សុវត្ថិភាព​សកម្មភាព​លើ​ទី​អវកាស​នៅ​ទី​អវកាស​ខាងក្រៅ​ជិត​ផែនដី​នៅឯ ទីភ្នាក់ងារ Rosocosmos បាន​និយាយថា ការប៉ះទង្គិច​ជាមួយនឹង​ផ្កាយព្រះគ្រោះ គឺ​ល្មម​នឹង​បង្ក​វិនាសកម្ម​ដល់​ជីវិត​មនុស្ស​នៅលើ​ផែនដី ដែល​បាន​កើតឡើង​រាល់​១​លាន​ឆ្នាំ​ម្តង ហេតុដូច្នេះ​ហើយ​នៅ​ក្នុ​ប្រវត្តិសាស្ត្រ​មនុស្ស​សម័យ​ទំនើប ហេតុការណ៍​បែបនេះ មិនត្រូវ​កើតឡើង​ជាដាច់ខាត​។​លោក Bakaras បាន​អំពាវនាវ​ផង​ឲ្យ​មានការ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ពី​ផ្កាយព្រះគ្រោះ ហើយ​លោក​បាន​បន្តថា នៅពេល​បច្ចុប្បន្ន ការងារ​លើ​វិស័យ​ទាំងនេះ​មាន​ដែន​កំណត់​ចំពោះ​ការស្រាវជ្រាវ​ផ្អែកលើ​ទ្រឹស្តី​ហើយ​និង​វិធានការ​ប្រឆាំង​ជាច្រើន​ផ្សេងទៀត​។​ ​សូមបញ្ជាក់ថា កាលពីដើម​ឆ្នាំនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ផ្កាយព្រះគ្រោះ​ត្រូវបាន​គេ​ព្យាករណ៍​ខ្លាំង​ជាង​មុន​ថា​នឹង​ហោះ​កាន់តែ​ជិត​ផែនដី ហើយ​ពួកគេ​បានធ្វើការ​ព្រមាន​ថា មនុស្ស​លើ​ផែនដី នឹងត្រូវ​វិនាស​បើសិនជា​ផ្កាយព្រះគ្រោះ​បុក​ផែនដី​មែន​នោះ​៕