កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ចាប់ផ្តើម​បើក​ការហ្វឹកហាត់​រួមគ្នា​នៅ​ជិត​ព្រំដែន​ខ្មែរ​ថៃ

ព័ត៌មានអន្តរជាតិ
0
407
​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កងកម្លាំង​ទាំង​៣​ប្រភេទ​រួមមាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​បើក​ការហ្វឹកហាត់​រួមគ្នា ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​។​ ​ជាមួយនឹង​ការហ្វឹកហាត់​នេះ មានការ​ចល័ត​កម្លាំង​ទ័ព​ចេញពី​ទីបញ្ជាការដ្ឋាន​ទិស​ទី​១ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​ ​ជាមួយ​ការ​ចល័ត​កម្លាំង ដើម្បី​ហ្វឹកហាត់​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ ក្នុង​ខេត្តបន្ទាយមានជ័យ កុំ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ពេល​មានការ​ចល័ត​កម្លាំង​។​ ​សូមបញ្ជាក់ថា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មានការ​ដាក់ពង្រាយ​ក​ម្លាំ​ង​នគរបាល​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ច្រកទ្វារ​។