អាណោចអាធ័ម​ណាស់​! មិនដឹង​ជា​ក្តៅ​វេទនា​យ៉ាងណាទេ ទម្រាំ​នឹង​ស្លាប់​នោះ

ព័ត៌មានអន្តរជាតិ
0
314
​សោកនាដកម្ម​មួយទៀត​ហើយ សម្រាប់​ប្រទេស​បង់​ក្លា​ដែ​ស ដោយសារ​ករណី​អគ្គិភ័យ​ឆេះ​រោងចក្រ នៅ​តំបន់​ខាងក្រៅ​ទីក្រុង ដា​កា (Dhaka) បណ្តាល​ឲ្យ​ស្លាប់ កម្មករ​យ៉ាងតិច ១០​នាក់ និង​ច្រើនសិប​នាក់​ផ្សេងទៀត រងរបួស ។ ​ មូលហេតុ នៃ​អគ្គិភ័យ ឆេះ​រោងចក្រ Luxury Fan Factory ស្ថិតនៅក្នុង​តំបន់ Gazipur របស់​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។ អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បង់​ក្លា​ដែ​ស ដែល​នៅ​បន្ទាប់ពី​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ បាន​ហើយ​នោះ​អះអាង​បឋម​ថា បាន​រកឃើញ សាកសព​ជនរងគ្រោះ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សុះ​ខ្លួន ១០​នាក់ ហើយ​ថា ជនរងគ្រោះ អាច កើនឡើង ច្រើនជាង​នេះ ។ ចំណែក អ្នករងរបួស មាន​ច្រើន​នាក់ មិនទាន់ អាច​កំណត់​ដឹង​ច្បាស់​ថា មាន​ចំនួន​ប៉ុន្មាន​នាក់​នោះទេ ។ បច្ចុប្បន្ន អាជ្ញាធរ បាននិងកំពុង​ស៊ើបអង្កេត រក​មូលហេតុ ពិត​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​នេះ ។ លោក Zillur Rahman អ្នកនាំពាក្យ​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ បាន​បញ្ជាក់ថា នៅពេលនេះ អាជ្ញាធរ បាននិងកំពុង​ស្វែងរក​ថា អាច​នៅមាន​ជនរងគ្រោះ​បន្ថែមទៀត បាន​បាត់​បង់ជីវិត ។​ គួរ​បញ្ជាក់ថា ករណី​សោកនាដកម្ម អគ្គិភ័យ​ឆេះ​រោងចក្រ បណ្តាល​ឲ្យ​ស្លាប់ កម្មករ នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស គឺ​តែងតែ​កើតមាន​ជា​ញឹកញាប់ ។ ជាក់ស្តែង កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ប្ល៉ា​ស្ទិ​ក មួយ កន្លែង​ស្ថិត នៅ​ជិត​ទីក្រុង ដា​កា ស្លាប់​កម្មករ​យ៉ាងតិច ១៥​នាក់ ផងដែរ ៕