រដ្ឋធានីញូវដេលី៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងញូវដេលី នៅតែរក្សាទាញយកផលប្រយោជន៍ ទាំងពីលោកខាងលិច និង រុស្ស៊ី ហើយស្របពេលក្រុងមូស្គូបញ្ចុះតម្លៃប្រេង និង ឧស្ម័នផងនោះ ឥណ្ឌា បានចំណាយលុយយ៉ាងច្រើន សម្រាប់ទិញថាមពលថោកៗទាំងនោះ ដោយច្រានចោលសំណើរបស់មន្ដ្រីកុងស៊ុលរបស់សហរដ្ឋអាមេរិក សុំឲ្យហាមឃាត់ដល់កប៉ាល់ធំៗរបស់រុស្ស៊ី ចូលចត នៅក្នុងកំពង់ផែរបស់ខ្លួន។
សារព័ត៌មាន Maritime Gateway បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ថា អគ្គកុងស៊ុលរបស់សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយផ្ទាល់មួយ ផ្ញើទៅកាន់អាជ្ញាធរកំពង់ផែមុមបៃ (Mumbai) ដោយសុំឱ្យកំពង់ផែមួយនេះ ហាមឃាត់ដល់នាវារបសរុស្ស៊ី ចូលចត ដើម្បីឲ្យស្របតាមច្បាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុងមូស្គូ។
ឥណ្ឌា កាលពីថ្ងៃពុធ បានជំទាស់នឹង«ការផ្តល់យោបល់» ពីស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅឥណ្ឌា នៅក្នុងការរារាំងដល់កប៉ាល់រុស្ស៊ី ចូលចតនៅកំពង់ផែ Mumbai ។ ក្រុងញូវដេលី បានឆ្លើយតបទៅវិញថា «កំពង់ផែនេះ ជាសិទ្ធិអធិបតេយ្យរបស់ឥណ្ឌា នៅក្នុងការដោះស្រាយជាមួយដៃគូពិភពលោក ដើម្បីផលប្រយោជន៍ប្រទេសជាតិរបស់ខ្លួន»។
អាជ្ញាធរកំពង់ផែ Mumbai បានសរសេរទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូន ដើម្បីស្វែងរកអន្តរាគមន៍ ពីក្រសួងការបរទេសឥណ្ឌា។ ប៉ុន្ដែយោងតាមរបាយការណ៍របស់ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា កំពង់ផែនេះ ជាការសម្រេចចិត្តអធិបតេយ្យភាពរបស់ឥណ្ឌា នៅក្នុងការចូលរួមជាមួយបណ្ដាប្រទេសនានា ក្នុងផលប្រយោជន៍ជាតិ ហើយថា ក្រុងញូវដេលី នឹងមិនបដិសេធដល់កប៉ាល់ មកពីប្រទេសណាមួយ ចូលនៅក្នុងកំពង់ផែរបស់ខ្លួននោះឡើយ។
ការផ្ទុះឡើង នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុងមូស្គូ។ ប៉ុន្ដែទណ្ឌកម្មនេះ នឹងមិនបានរារាំងដល់ឥណ្ឌា នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី នោះដែរ ហើយកប៉ាល់ធំៗដឹកប្រេងឆៅ និង ទំនិញផ្សេងៗទៀត ចេញមកពីរុស្ស៊ី នៅតែបន្តចូលចត នៅកំពង់ផែរបស់ឥណ្ឌា ជាធម្មតា។
ដោយសារតែទណ្ឌកម្មរបស់បណ្ដាប្រទេសបស្ចិមលោក ទើបរុស្ស៊ីបង្ខំចិត្តបញ្ចុះតម្លៃនាំចេញថាមពលយ៉ាងខ្លាំង ហើយជំរុញឲ្យឥណ្ឌាទិញកាន់តែច្រើន ពីប្រទេសមហាអំណាចមួយនេះ។ នៅក្នុងខែឧសភា កន្លងមកនេះ ប្រេងរបស់រុស្ស៊ី បានមកដល់ឥណ្ឌា ចំនួន ៧៤០ ០០០បារ៉ែល ក្នុងមួយថ្ងៃ ដោយកើនពី ២៨៤ ០០០បារ៉ែល នៅក្នុងមេសា និង ៣៤ ០០០បារ៉ែល កាលពីឆ្នាំមុន។
បើតាមរបាយការណ៍របស់ Bloomberg កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ឥណ្ឌាកំពុងតែស្វះស្វែង រកទិញប្រេងមានតម្លៃថោក ពីក្រុមហ៊ុនរ៉ូស្នេហ្វ ភីជីអេស (Rosneft PJS) របស់រុស្ស៊ី។ ចំណែកកិច្ចព្រមព្រៀងនេះ បានធ្វើរួចរាល់អស់ហើយ។ ប៉ុន្តែបើគិតត្រឹម រយៈពេល៣ខែ នៃសង្គ្រាម នៅអ៊ុយក្រែន នេះ ឥណ្ឌា និង ចិន បានទិញប្រេង ឧស្ម័ន និង ធ្យូងថ្ម មានតម្លៃ២៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីរុស្ស៊ី។ ឥណ្ឌា បានចំណាយលុយ ៥,១ពាន់លានដុល្លារ លើការទិញប្រេង ឧស្ម័ន និង ធ្យូងថ្មី ពីរុស្ស៊ី ដែលច្រើនជាង៥ដង បើធៀបនឹងឆ្នាំ២០២១៕