ចិន​ផលិត​នាវាមុជទឹក​ដែល​អាចធ្វើ​សង្គ្រាម​នុយ​ក្ល​អ៊ែរ​ជាមួយនឹង​សហរដ្ឋអាមេរិក​

ព័ត៌មានអន្តរជាតិ
0
306
កាលពីពេល​កន្លងទៅ ប្រទេស​ចិន​បាន​សាកល្បង​នាវាមុជទឹក​ថ្មី​មួយគ្រឿង ដែលមាន​សមត្ថភាព​បា​ញ់​មី​សី​ស៊ី​ល​ដែល​អាច​វាយប្រហារ​សហ​រដ្ឋ​អាមេរិក​បាន​។ បើសិនជា​ចិន​អាច​អភិវឌ្ឍន៍ មី​ស៊ី​ល​បាលី​ស្ទិ​ក JL-3 បំពាក់​ជាប់​នាវាមុជទឹក​នេះដែ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ អាចមាន​សមត្ថភាព​បា​ញ់​ដល់​ចម្ងាយ​7,500 ម៉ា​យល៍ (12,000​គ​.​ម )​ដូចជា មី​ស៊ី​ល​Trident II របស់​អាមេរិក​ដែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក Bulava​បាញ់​ចេញពី​នាវាមុជទឹក​របស់​រុស្ស៊ី​មែន​នោះ វា​នឹង​មានន័យថា វា​អាច​ហោះ​ដល់​ទឹកដី​សហរដ្ឋអាមេរិក ។ ​កាសែត South China Morning Post​បាន​រាយការណ៍​ថា មី​ស៊ី​ល JL-3 ត្រូវបាន​សាកល្បង​បាញ់​បង្ហោះ​លើកដំបូង កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ដោយ​បាញ់​ចេញពី​តំបន់​ឆកសមុទ្រ​បូ​ហៃ នៅក្នុង​សមុទ្រ​លឿង​។ ​សារព័ត៌មាន​ខាងលើ​បាន​រាយការណ៍​ថា មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ រត់​បាន​ចំងាយ​ប្រហែល 9,000 kilometers ដែល​រត់​បាន​ចម្ងាយ​ខ្លី​ជាង 12,000-kilometer របស់​មី​ស៊ី​ល Trident II របស់​អាមេរិក​និង មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​បាញ់​ចេញពី នាវាមុជទឹក​ទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ Bulava របស់ ប្រទេស​រុស្ស៊ី​។​ ​មី​ស៊ី​ល JL-3 អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គ្រប់​ប្រភេទ​បាន ដែល​អាច​រត់​បាន​ចំងាយ​ប្រហែល 500 ទៅ​1,000​ម៉ា​យល៍​ឆ្ងាយ​ជាង​មី​ស៊ី​ល​ជំនាន់​មុន​របស់ខ្លួន JL-2 ។​ ​ចម្ងាយ​រវាង​ទីក្រុង​សៀង​ហៃ និង​ទីក្រុង ហូ​ណូ​លូ​លូ របស់​រដ្ឋ​ហា​វ៉ៃ គឺ ប្រហែល 4,900 ម៉ា​យល៍​ដែល​នឹងដាក់​រដ្ឋ​ហា​វ៉ៃ នៅក្នុង​រយៈ​ចំងាយ​នៃ​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាមុជទឹក​របស់​ចិន ហើយ​និង​ចម្ងាយ​ប្រហែល​6,100​ម៉ា​យល៍ ទៅកាន់​ទីក្រុង San Francisco រដ្ឋ California និង​ចម្ងាយ​7,400 ម៉ា​យល៍​ទៅដល់​ទីក្រុង Washington, D.C​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ដូចជា​មី​ស៊ី​ល ICBM​ដែល​បាញ់​ចេញ​ពីលើ​ដីគោក​នោះទេ នាវាមុជទឹក​ចិន អាច​បើក​ទៅជិត​ដីគោក​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ទីក្រុង​ជាច្រើន​របស់​សហរដ្ឋអាមេរិក ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​របស់ខ្លួន​។ ថ្វីត្បិតតែ​ព័ត៌មាន​ជាក់លាក់​ពី​កង​នាវាមុជទឹក​ចិន មិនទាន់​អាច​ទទួលយកបាន​យ៉ាងណាក្តី មន្ទីរ​ប​ច្ច​កោណ បានធ្វើការ​ប៉ាន់ប្រមាណ​ថា បច្ចុប្បន្ន​ចិន​មាន​នាវាមុជទឹក​ប្រភេទ Jin ចំនួន​៤​គ្រឿង ដោយ​ក្នុង​១​គ្រឿង មាន​បំពាក់​មី​ស៊ី​ល JL-2 ចំនួន​១២​ដើម ហើយ​នៅ​ឆ្នាំ​២០២០​ខាងមុខ នា​វុ​ជម​ទឹក​ប្រភេទ Type 096​នឹង​បំពាក់​មី​ស៊ី​ល JL-3៕​