រដ្ឋធានីកូឡុមបូ (Colombo)៖ ប្រធានាធិបតីស្រីលង្កា ក្រោយលើកបន្តុបគ្រួសារឲ្យដឹកនាំប្រទេស រហូតវណ្ឌកនឹងបំណុលបរទេស កើនឡើងដល់៥១ពាន់លានដុល្លារ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិដួលរលំនោះមក បាននាំក្រុមគ្រួសារ រត់ភៀសខ្លួន ចេញពីប្រទេសរបស់ខ្លួន ទៅដល់ប្រទេសម៉ាឌីវ តាំងពីថ្ងៃពុធ ទី១៣ ខែកក្កដា ហើយបន្ដមកសុំសិទ្ធិជ្រកកោន នៅប្លុកអាស៊ីអាគ្នេយ៍។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ថា ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) កាលពីថ្ងៃពុធ នាំប្រពន្ធ តាមយន្ដហោះយោធារបស់ប្រទេសដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ ភៀសខ្លួនទៅកាន់ប្រទេសម៉ាឌីវ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ថ្មី អះអាង លោកប្រធានាធិបតី នឹងបន្ដភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃនេះ។
ទោះជាយ៉ាងណា សំណើសុំសិទ្ធិជ្រកកោនរបស់ប្រធានាធិបតីស្រីលង្កា នៅក្នុងប្រទេសសិង្ហបុរី កំពុងស្ថិតក្រោមការចរចា ខណៈមេដឹកនាំរូបនេះ កំណត់ពេល នឹងមកដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា «ប្រធានាធិបតីរូបនេះ មានការភ័យខ្លាច នៅក្នុងការធ្វើដំណើរជាមួយសាធារណជនទូទៅ ក្រោមហេតុផលសុវត្ថិភាព ទើបគាត់ចង់បានយន្តហោះផ្ទាល់ខ្លួន»។
ប្រភពព័ត៌មានជាច្រើន បានរាយការណ៍ថា អតីតប្រធានាធិបតីម៉ាឌីវ លោក ម៉ូហាមេដ ណាស៊ីដ (Mohamed Nasheed) ជាអ្នកសម្របសម្រួល ដល់ការរត់ភៀសខ្លួនរបស់ប្រធានាធិបតីស្រីលង្កា។ ជាមួយគ្នានេះដែរ ប្រជាជាតិស្រីលង្កា ក៏កំពុងតែទន្ទឹងរង់ចាំនូវការប្រកាសលាលែងពីតំណែងរបស់ប្រធានាធិបតីរូបនេះ។
រយៈពេល១ថ្ងៃ ក្រោយពេលប្រធានាធិបតីស្រីលង្កា រូបនេះ បានភៀសខ្លួន គេចចេញពីការបះបោរ ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានស្តីបន្ទោស ទៅលើការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលរបស់គាត់។ ដោយឡែក ក្រុមបាតុករ និង សកម្មជន ក៏ដូចជា ក្រុមមេធាវីស្រីលង្កា បានអំពាវនាវ សុំឲ្យនាំខ្លួនប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា និង ក្រុមគ្រួសាររបស់គាត់ជាច្រើននាក់ផ្សេងទៀត យកមកកាត់ទោស ក្រោមការចោទប្រកាន់ ពីបទពុករលួយ និង ការរំលោភសិទ្ធិមនុស្ស។
ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាជាតិស្រីលង្កា នៅតែមិនទាន់ទទួលបានលិខិតលាលែងតំណែង ពីប្រធានាធិបតី លោក Gotabaya Rajapaksa នៅឡើយ។
ស្របពេលប្រទេសស្រីលង្កា កំពុងតែធ្លាក់ចូលវិបត្ដិយ៉ាងធ្ងន់ធ្ងរនោះ លោកស្រី ជូលី ជុង (Julie Chung) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីកូឡុមបូ បានជំរុញឲ្យមានការផ្ទេរអំណាចដោយសន្ដិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃប្រទេសនេះ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានថ្កោលទោសដល់គ្រប់ទម្រង់ នៃអំពើហិង្សាទាំងអស់ ហើយអំពាវនាវឲ្យមាននីតិរដ្ឋ នៅក្នុងប្រទេសដែនកោះ ដែលរងគ្រោះ ដោយសារវិបត្តិសេដ្ឋកិច្ចនេះ៕