រាជធានីតូក្យូ៖ ដោយសារតែការបម្រែបម្រួលអាកាសធាតុ ហើយពិភពលោក ចង់កាត់បន្ថយនូវការបំពុលបរិស្ថាននោះ ក្រុមហ៊ុន Honda Motor របស់ជប៉ុន បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង គ្រោងនឹងចំណាយលុយរាប់ពាន់លានដុល្លារ សាងសង់រោងចក្រថ្មី សម្រាប់ការផលិតអាគុយយានយន្ដអគ្គិសនី នៅសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែសីហា ថា ក្រុមហ៊ុន Honda Motor នឹងសាងសង់រោងចក្រថ្មី សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុន LG Energy Solution ដែលជាក្រុមហ៊ុនផលិតអាគុយដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំង២នេះ ត្រូវគេរំពឹងថា នឹងចំណាយប្រាក់ អស់ប្រហែល ចន្លោះពី ២-៣ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាសង់រោងចក្រថ្មីនេះ។ ចំណែកដំណើរការសាងសង់រោងចក្រនេះ អាចនឹងចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០២៣ ហើយនឹងចាប់ផ្តើមដំណើរការផលិតដ៏ធំ នៅឆ្នាំ២០២៥។
ការផ្លាស់ប្តូរ ពីរថយន្ដប្រើប្រាស់ប្រេងឥន្ធនៈ ទៅជារថយន្តអគ្គិសនី ត្រូវគេរំពឹងថា នឹងមានដំណើរឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស នៅលើទឹកដីសហរដ្ឋអាមេរិក។ រីឯក្រុមហ៊ុន Honda របស់ជប៉ុន ចង់ធានានូវអាគុយ សម្រាប់រថយន្តរបស់ក្រុមហ៊ុនខ្លួន។ ក្រុមហ៊ុនរបស់ជប៉ុន មួយនេះ នឹងសង់រោងចក្រផលិតអាគុយថ្មី សម្រាប់យន្ដយន្ដ (EV) ជាលើកដំបូង នៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏កំពុងតែផ្លាស់ប្តូរ ទៅរកការផលិតអាគុយ EV នៅតាមទីក្រុងនានារបស់ខ្លួន នៅជាប់នឹងព្រំដែន។ ចំណែកក្រុមហ៊ុន Honda ក៏មានគោលបំណងអភិវឌ្ឍនូវការផ្គត់ផ្គង់អាគុយ EV ឲ្យមានស្ថិរភាព ដោយកិច្ចសហការជាមួយក្រុមហ៊ុន LG របស់ប្រទេសកូរ៉េខាងត្បូង។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់ថវិកា ប្រហែល៣ពាន់លានដុល្លារ សម្រាប់ការបង្កើតរោងចក្រផលិតអាគុយ EV ដោយសារតែសហរដ្ឋអាមេរិក បានកំណត់ទិសដៅ នៅត្រឹមឆ្នាំ២០៣០ ត្រូវមានរថយន្ដអគ្គិសនី ប្រហែល៥០ភាគរយ ដាក់តាំងលក់ នៅលើទឹកដីរបស់ខ្លួន។
រហូតមដល់ពេលនេះ បណ្ដាក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្ដអគ្គិសនីជាច្រើន កំពុងតែសម្លឹងមើល អំពីការបង្កើននូវផលិតផលរបស់ពួកគេ នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និង យោធា កំពុងតែងាកទៅរកការប្រើប្រាស់រថយន្ដអគ្គិសនី។ សកម្មភាពនេះ អាចនឹងកើនឡើង ខណៈប្រទេសនេះអនុវត្តបទប្បញ្ញត្តិ កាន់តែតឹងរ៉ឹង និង រឹតបន្តឹង អំពីសិទ្ធិការទទួលបានការបញ្ចុះតម្លៃពន្ធ។
បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន និង កំពុងតែជំរុញគោលនយោបាយ ដែលបានរៀបចំឡើង ដើម្បីនាំយកថាមពល ពីអាគុយ និង ការផលិតអាគុយ EV កាន់តែច្រើន នៅក្នុងប្រទេសរបស់ខ្លួន។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខ លើការចំណាយ រហូតដល់ ៤៣០ពាន់លានដុល្លារ លើអាកាសធាតុ ការថែទាំសុខភាព និង ពន្ធ។ ច្បាប់នេះ នឹងធ្វើឱ្យរថយន្តអគ្គិសនី ដែលប្រមូលផ្តុំ នៅខាងក្រៅអាមេរិកខាងជើង ត្រូវបានបញ្ចុះតម្លៃពន្ធនោះឡើយ៕