OPPO Reno បាន​បញ្ចេញ ZOOM កាន់តែ​អស់ទាស់​ហើយ ……….

បច្ចេកវិទ្យា
0
307
​ស្រប​ពេលដែល​ក្រុមហ៊ុន Oppo កំពុងតែ​ដាក់​ប្រកាស​ចេញ​ម៉ាក​ថ្មី​របស់ខ្លួន ក៏មាន​ពត៌មាន​លេច​ធ្លាយ ផ្សព្វផ្សាយ​ចេញ​លើ​អ៊ីនធឺណិត​ថែម​ទៀតផង ដោយ​ស្មា​ត​ហ្វូ​ន​ដំបូង​ដែល​នៅក្រោយ​ម៉ាក Reno​បាន​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ដាប់​ដែ​ត​ច្រើន ។ ក្រៅពីនេះ​ទៅទៀត ប្រភព​ពត៌មាន​លេច​ធ្លាយ​ដដែល ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា ឃើញ​មាន​ផ្នែក​ខាងក្រោយ ត្រូវបាន​ផលិតឡើង ដោយ​ប្រើប្រាស់​កញ្ចក់​សុទ្ធ (​ដោយ​មិនមែន​ប្លា​ស្ទិ​ច​នោះឡើយ​) ហើយក៏​ប្រទះឃើញ​មាន បំពាក់​ដោយ​សេន​ស័​រកា​ម៉េ​រា​ចំនួន 3 គ្រាប់​នៅ​ចំ​កណ្ដាល ដែល​រៀបចំ​ជា​ជួរ​ឈរ​តែម្ដង​។ ​ជាមួយគ្នា​នោះដែរ​មានមតិ​ហ្វេ​នៗ​មួយចំនួន​បានលើកឡើង​ថា ធ្លាប់តែ​ឃើញ​រូបភាព​វីដេអូ Reno 10X Hybrid Zoom របស់ OPPO ធ្វើការ​ថតរូប Zoom តាមរយៈ​ព័ត៌មាន​បែកធ្លាយ​នៅលើ​បណ្តាញ សង្គម ប៉ុន្តែ​នៅពេលនេះ OPPO Reno 10X Hybrid Zoom បាន​បញ្ចេញ​បច្ចេកវិទ្យា Power Zoom របស់ខ្លួន​ដល់​ទៅ 60X ហើយ មិន​ត្រឹមតែ​ថត​Zoom​ចំពោះ​ទីកន្លែង​ដែលមាន​ទេសភាព​ស្រស់ស្អាត​នៅ​តំបន់​ល្បីៗ​ជុំវិញ​ពិភពលោក ដូចជា​តំបន់​សមុទ្រ តំបន់​ប្រាសាទបុរាណ តំបន់​វាល​ខ្សាច់ និង​ព្រៃភ្នំ​ប៉ុណ្ណោះ​ទេ ថ្ងៃនេះ OPPO Reno 10X បានមក​ផ្តិត​យក​រូបភាព​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ថែមទៀត​ផង​។ ​តាមរយៈ Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​រូបភាព​ដែល​បាន​ថត​អគារ​វឌ្ឍនៈ​ឡើង​កប់​ស៊េរី​តែម្តង​ហើយ នៅក្នុង​រូបភាព​ដែល​បាន​ថត​សាកល្បង​ដោយ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 10X Hybrid Zoom នោះ ត្រូវបាន​បែងចែក​ជា​បី​ចំណែក​សំខាន់ៗ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​បច្ចេកវិទ្យា​ថ្មី និង ពិតប្រាកដ​របស់ OPPO Reno 10X ដោយ​រូប​ទី​១​បាន​ថត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា 1X Zoom ជា​ប្លង់ Long Shoot ក្នុង​រយៈ​ចំងាយ​ឆ្ងាយ​, រូប​ទី​២​បាន​ថត​ដោយ​បច្ចេកវិទ្យា 10X Hybrid Zoom និង រូប​ទី​៣​ថត​ដោយ​បច្ចេកវិទ្យា 60X Digital Zoom ឃើញ​ឡើង​ច្បាស់​នៃ​កំពូល​ជ្រុង​ម្ខាង​ទៀត​នៃ​អាគារ​វឌ្ឍនៈ​ដ៏​ត្រដែតត្រដឹម​ក្នុង​ទីក្រុង​ភ្នំពេញ​។ មុនដំបូង​គិតថា OPPO គ្រាន់តែ​ប្រើ​វិធីសាស្ត្រ​បញ្ឆោត​ភ្នែក​ទេ មាន​ឯណា​លោក​ព្រះ OPPO លេង​មែនទែន​ហើយ ព្រោះ​បច្ចេកវិទ្យា 60X របស់​វា​ថត​ឡើង​ឡូយ និង ច្បាស់​ថែមទៀត​ផង​! ​តែ​ប៉ុណ្ណេះ​អ្នក​ចូលចិត្ត​ថតរូប​ទេសភាព​បែ​បធ​ម្ម​ជាតិ និង ថតរូប​ភាព​ឯកសារ​តូច​ឬ​ធំក្តី គឺថា OPPO Reno 10X Zoom នឹង​Zoom​ជូន​លោកអ្នក​ម៉ា​កប់​ពពក​តែម្តង វា​អាចជួយ​លោកអ្នក​ក្នុង​ការថត​រូបភាព​បា​ន​យ៉ាងច្បាស់​ពេញចិត្ត និង​អស់​ក្តីបារម្ភ​ពី​បញ្ហា​នេះ​ទៀតហើយ​! ម្យ៉ាងវិញទៀត​គ្នា​យើង​អើយ​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ​ណា ហើយ​អ្នក​ដែល​នៅ​ឆ្ងាយ​គ្នា​ក្តី​ប្រយ័ត្ន​គេ​លួច​ប្រ​ម៉ាញ់​រូបភាព​បែប​កំប្លែងៗ​ណា​(​ហាហា​ហា​) ព្រោះ​មើលទៅ​បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Zoom ចង់​ខ្លាំង​ជាង​កែវ​យិ​ត​ធំៗ​ទៅទៀត​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត វីដេអូ​ន​នេះ​វា​ហាក់ដូចជា​ចង់បង្ហាញ​តម្រុយ​ថា OPPO Reno 10X Hybrid Zoom ដែលមាន​បង្កប់​បច្ចេក​វិទ្យា 60X នោះ​នឹង​មកដល់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​!៕ ​