Home Tags Thai

Tag: thai

ថៃ​ក្លាយជា​ប្រទេស​ទីមួយ​នៅក្នុង​អាស៊ី​ដែល​អនុញ្ញាត​ឲ្យ​ដាំ និង​ប្រើប្រាស់​កញ្ឆា​

រាជធានី​បាងកក​៖ ប្រទេស​ថៃ​បាន​ដក​កញ្ឆា​ពី​ក្នុង​បញ្ជី​ឈ្មោះ​គ្រឿងញៀន​ខុសច្បាប់​កាលពី​ថ្ងៃទី ១០ ខែមិថុនា​កន្លងទៅនេះ​។ អាជ្ញាធរ​ថៃ​បាន​វាយតម្លៃថា​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ​ដោយ​ស្របច្បាប់​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ប្រទេស​ដែល​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល កូ​វីដ​។ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ ប្រទេស​ថៃ​បានអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ចំពោះ​ការស្រាវជ្រាវ និង​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ ​ចំពោះ​ការដាំ​កញ្ឆា​នៅតាម​ផ្ទះ​គឺ​ត្រូវបាន​កំណត់​មិន​ឲ្យ​លើសពី ៦​ដើម​ក្នុង​មួយ​ផ្ទះ និង​ត្រូវសុំ​សិទ្ធ​ក្នុង​ការដាំ​ពី​អាជ្ញាធរ​ផងដែរ​។ ចំណែកឯ​ចំការ​ដាំ​ដើម​កញ្ឆា​ក៏ត្រូវ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការដាំដុះ​ដើម​ប្រទេស​នេះ​។ ភោជនីយដ្ឋាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ និង​ភេ​ស​ជ្ជះ​។ ​គេ​វាយតម្លៃថា ការដក​កញ្ឆា​ពី​សារធាតុ​ញៀន​ខុសច្បាប់​គឺជា​រឿង​ល្អ​មួយ​ដែល​ជួយ​រកប្រាក់​ចំណូល ១៥ ពាន់​លាន​បាត​ពី​ពេលនេះ​ដល់​ឆ្នាំ ២០២៦​។ ដើម្បី​ជំរុញ​កសិករ​ថៃ​ក្នុង​ការដាំ​ដើម​កញ្ឆា រដ្ឋាភិបាល​ថៃ​បានផ្តល់​កូនដើម​កញ្ឆា...

តុលាការកែប្រែការកាត់ទោស​អតីត​មេ​ប៉ូលិស​ថៃ ច្រក​ថង់​ជនសង្ស័យ​រហូត​ស្លា..ប់​មកត្រឹមតែ…

​រាជធានី​បាងកក​៖ មេ​ប៉ូលិស​ថៃ​ម្នាក់បាន​ចាប់ខ្លួន​ជនសង្ស័យពាក់ព័ន្ធ​នឹង​គ្រឿងញៀនហើយ​យក​ថង់​ប្លា​ស្ទិ​កមក​ច្រក..​ក្បាល សួរចម្លើយ រហូតដល់​ថប់​ដង្ហើម​ស្លា..ប់ ក៏​ត្រូវបាន​តុលាការខេត្ត​ណា​ខន​សា​វ៉ាន់ ប្រទេស​ថៃ កាត់ទោស​ប្រហារជី..វិត ប៉ុន្ដែ​ក្រោយមកទោស​នេះ ក៏ត្រូវ​សម្រេច​បែបនេះ​ទៅវិញ​។​​សារព័ត៌មាន The Pattaya News បាន​ផ្សាយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ថា លោក ចូ ហ្វែ​រ៉ា​រី (Joe Ferrari) ជា​អតីត​មេ​ប៉ូលិស​ថៃ ត្រូវបាន​កាត់ទោស​ប្រហារជី..វិត ក្រោយពេល​រកឃើញ​អំពី​ទោសកំហុសជាប់​ពាក់ព័ន្ធ​នឹង​ការស.ម្លាប់​ជនសង្ស័យ​គ្រឿងញៀន...