ម្ចាស់​បទ «​ម៉េ​ម៉ា​យ​សប្បាយចិត្ត​»​ធ្វើ​ឲ្យ​សាន ផានិត រំភើប​ដោយ​ដឹងថា​នឹង​ប៉ះគ្នា​នៅ​កូ​រ៉

សិល្បៈកម្សាន្ត
0
390

​បន្ទាប់ពី​ជោគជ័យ​ក្នុង​បទ​«​មេម៉ាយ​សប្បាយ​ចិ​ត្ដ​» បាន​កែប្រែ​មុខមាត់ កិ​ត្ដ​យស​របស់​កញ្ញា រ័ត្ន រចនា ឲ្យ​កាន់តែ​ខុសប្លែក​ឆ្ងាយ​ពី​ពេលមុន​។ ដូច្នេះហើយ​ទើប​នាង​បញ្ជាក់​ប្រាប់ថា ក្នុងឱកាស​ដែល​បាន​ចេញទៅ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង នាង​នឹង​ប្រឹង​បង្កើន​ប្រជាប្រិយភាព​បន្ថែម​របស់​នាង​។
​នាឱកាស​ឆ្លង​ឆ្នាំ​សាកល​បងប្អូន​ពលករ​កូរ៉េ នឹង​បាន​រាំលេង​កំសាន្ដ ជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ដែល​នឹង​បង្ហាញមុខ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដូចជា​កញ្ញា​រ័ត្ន រចនា លោក​សាន ផានិត កញ្ញា​រ៉ូ​លីន ឌី​ជេ​ក្ដឹប និង​ខេ​ម​។
​មិនតែប៉ុណ្ណោះ​នៅក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ទ្រង់ទ្រាយ​ធំ ជូន​ដល់​ក្រុម​ពលករ​ខ្មែរ​ដែល​រស់នៅ​ទីនោះ ដើម្បីអោយ​បងប្អូន​ខ្មែរ​អាច​បញ្ចេញ​សមត្ថភាព​សិល្បៈ​តាមរយៈ​ការប្រលង​ចម្រៀង ការប្រលង​សម្រស់ និង​ទទួលបាន​ការប្រាក់​រង្វាន់​លើក​ទឹក​ចិ​ត្ដ​ផងដែរ​។​
​ជាមួយនឹង​ការត្រៀមខ្លួន​ចេញដំណើរ​នេះ​កញ្ញា រ័ត្ន រចនា ក៏បាន​បង្ហាញ​អាម​រ្ម​ណ៍​រំភើបចិត្ត ដែល​បាន​ចាប់ដៃ​ជាមួយ​លោក សាន ផានិត ទៅ​ច្រៀង​កំដរ​បងប្អូន​ក្រុម​ពលករ​ខ្មែរ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ផងដែរ​។ ពិសេស​នោះ​ជា​ឱកាស​លើក​ទី​១​ហើយ​ដែល​នាង​បាន​ចេញទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ចាប់តាំងពី​នាង​បោះ​ជំ​ហ៊ាន​ក្នុង​វិថី​សិល្បៈ​។
​តារាចម្រៀង​សាច់​ទ្រលុកទ្រលន់​រូបនេះ​បន្ដថា ដោយសារតែ​បទ​ចម្រៀង​តែមួយ​បទ​សោះ​អាច​កែប្រែ​ជីវិត​នាង​ឲ្យ​ល្អប្រសើរ​យ៉ាងនេះ ដូច្នេះ​នាង​មិន​បោះបង់​ឱកាស​នេះ​ចោល​ទេ គឺ​នាង​នឹង​ប្រឹង​បញ្ចេញ​សមត្ថភាព និង​ពាំនាំ​បទ​ចម្រៀង សម្លៀកបំពាក់​ជា​អត្ដ​សញ្ញាណ​ខ្មែរ​យកទៅ​បង្ហាញ​នៅ​ទីនោះ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​មហា​គ្រួសារ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ បន្ថែមទៀត​។ ហើយ​នាង​សន្យាថា នឹងធ្វើ​ឲ្យ​កម្មវិធី​ច្រៀង​រាំ​នៅ​ទីនោះ​ពោ​ពេញ​ទៅដោយ​ស្នាមញញឹម​។
ចំណែក​លោក សាន ផានិត ដែល​ត្រូវ​រួម​ដំណើរ​ជាមួយ​នាង​និយាយថា ក៏មាន​អារម្មណ៍​រំភើប​តាំងពី​ពេល​ដឹងថា​អ្នករៀបចំ​កម្មវិធី​ចង់បាន​រូបលោក​អោយ​ចេញទៅ​ច្រៀង​នៅក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​នោះ​ម្ល៉េះ ខណៈ​លោក​អាក់ខាន​បាន​កាន់​មេក្រូ​ច្រៀង​នៅក្រៅ​ប្រទេស​មួយរយៈ​ធំ​។
​លោក​ថ្លែងបន្ដថា ដ្បិតតែ​លោក​ធ្លាប់​បានចេញ​ច្រៀង​ក្រៅប្រទេស​កន្លងមក ប៉ុន្តែ​លោក​ចាត់ទុកថា​ឱកាស​បានចេញ​ប្រទេស​កូរ៉េ​លើក​នេះ គឺជា​រឿង​មុខមាត់​កម្រ​មាន​។ លោ​កថា​ក្នុងចំណោម​តារា​ទាំងអស់​ដែល​បាន​ចេញទៅ​សម្ដែង​នៅ​ថ្ងៃទី​៣១ ធ្នូ​នោះ តារាចម្រៀង​ខេ​ម កញ្ញា រ៉ូ​លីន និង​តារាចម្រៀង​លោក​សុទ្ធតែ​ធ្លាប់​ឡើង​ឆាក​ប៉ះគ្នា​ស្គាល់ចិត្ត និង​ស្គាល់​ទេព​កោ​លស​ល្យ​ពីគ្នា​ទៅវិញទៅមក​រួចមកហើយ លើកលែងតែ​ម្ចាស់​បទ​ម៉េ​ម៉ា​យ​សប្បាយចិត្ត​ដូច្នេះ​ធ្វើ​ឲ្យ​លោក​សប្បាយចិត្ត ជាពិសេស​ក្នុងពេល​ប៉ះគ្នា​លើកដំបូង ហើយ​ស្រាប់តែ​ប៉ះ​នៅក្នុង​ប្រទេស​កូរ៉េ​ដូច្នេះ​។

យោងតាម​លោក ឡេង ណា​វ៉ា​ត់​ត្រា ជា​ដៃគូ​សហការ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នោះ បាន​អះអាងថា កម្មវិធី​ដែល​គ្រោង​ធ្វើឡើង​នោះ គឺជា​ការ​រៀបរប​ស់ឯក​អគ្គរាជទូត​របស់​ប្រទេស កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​កូរ៉េ ដើម្បីអោយ​បងប្អូន​ពលករ​កូរ៉េ​ទូទាំងប្រទេស​កូរ៉េ បាន​រីករាយ​ជាមួយនឹង​កម្មវិធី​សិល្បៈ បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយឆ្នាំ​តាំងពីដើម​ខែមករា​។ កម្មវិធី​នេះ មាន​លក្ខណៈ​ខុសប្លែក​ជាង​មុន​ត្រង់​មានការ​ប្រលង​ចម្រៀង និង​ប្រលង​បុរសឯក​នារី​ឯក ដោយ​ខាង​ស្ថានទូត​កម្ពុជា បាន​ដំណើរ​ជ្រើសរើស​អ្នក​ប្រលង​ចម្រៀង និង​អ្នក​ប្រលង​សម្រស់​ជា​បណ្ដើរៗ​មកហើយ ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃទី​៣១ ធ្នូ ហើយ​ពេល​រាត្រី​ក៏មាន​ការប្រគំ​តន្ត្រី​រាំលេង​ពី​តារាចម្រៀង​ពី​កម្ពុជា ។​
​គួរ​បញ្ជាក់ថា​ការដាក់​ពាក្យ​ប្រលង​ចម្រៀង និង​ប្រលង​សម្រស់ គឺ​ក្រុម​ពលករ​មិនមាន​ការចំណាយ​ប្រាក់​សូម្បី​តែមួយ​រៀល ផ្ទុយទៅវិញ​គឺ​បានទទួល​ប្រាក់រង្វាន់​ពី​លេខ​១ ដល់​លេខ​៥ សម្រាប់​វិញ្ញាសារ​មួយៗ ពី​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា ដែល​លោក​ប្រកាសថា​មិនទាន់​ចង់​បង្ហើប​ដោយ​រង់ចាំ​កៀគរ​ការគាំទ្រ​អោយបាន​ច្រើន​បន្តិចទៀត​សិន​៕​