ស្ថានីយ៏ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិ
0
350
យន្តហោះគ្មានមនុស្សបើក (Drones) ចំនួន ១០បានវាយប្រហារចំកន្លែងបូមប្រេងធំបំផុតក្នុងពិភពលោក និងកន្លែងផលិតថាមពលសំខាន់បំផុត ដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ការវាយប្រហារនេះជាសកម្មភាពរបស់ពួកឧទ្ទាម Houthi ប្រទេសយេម៉ែនដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកឧទ្ទាម Houthi ក៏បានចេញមុខសារភាពថាការវាយប្រហារនៅកន្លែងកែច្នៃប្រេង Abqaiq និងនៅវាលប្រេង Khurais ជាស្នាដៃរបស់ពួកគេ ដែលជាការតបតទៅនឹងការវាយប្រហារ ពីសំណាក់​អារ៉ាប៊ីសាអូឌីតមកលើពួកគេកាលពីឆ្នាំ ២០១៥។ តាមក្រុមជំនាញបានបញ្ជាក់ថា ការវាយប្រហារនេះបានបង្កការគំរាមគំហែងដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលកើតចេញពីការវាយប្រហារលើកប៉ាល់ដឹកប្រេងកាលពីខែឧសភា និងមិថុនាកន្លងមក។​ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះជាលើកទី​៣ហើយ ក្នុងរយៈពេល ៥ខែ ដែលពួកឧទ្ទាមបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក​ (Drone) មកវាយប្រហារស្ថានីយប្រេងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន Aramco ​៕