សមាជិកព្រឹទ្ធសភាអាមេរិកបានស្នើឲ្យរដ្ឋាភិបាលលោកដូណាល់ត្រាំធ្វើការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់វិញ

ព័ត៌មានអន្តរជាតិ
0
323
ពេលនេះសមាជិកព្រឹទ្ធសភាអាមេរិកលោក Linsdey Graham មកពីរដ្ឋការ៉ូលីណាសហរដ្ឋអាមេរិកបានអំពាវនាវដល់រដ្ឋាភិបាលឲ្យវាយប្រហារទម្លាក់គ្រាប់បែកទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអ៊ីរ៉ង់។  លោកLinsdey Grahamបានបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ង់បានផ្តល់អាវុធដល់ក្រុមឧទ្ទាមហ៊ូធីឲ្យបើកការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រតេសអារ៉ាប៊ីសាឌីត។ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានយកចិត្តទុកដាក់ដល់សន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។ អ៊ីរ៉ង់កំពុងតែខិតខំផលិតអាវុធដើម្បីគ្រប់គ្រងតំបន់នេះទាំងមូល។ សមាជិកព្រឹទ្ធសភារូបនេះបានបន្តទៀតថាមានតែការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ទើបអាចរារាំងប្រទេសនេះធ្វើព្យុះភ្លៀងនៅក្នុងតំបន់មជ្ឈិមបូព៌ា។  ដូច្នេះរូបលោក(Linsdey Graham)និងសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបទៀតគាំទ្រដល់រដ្ឋាភិបាលអាមេរិកឲ្យបើកកាវាតប្រហារទៅលើប្រទេសអ៊ីរ៉ង់។  ទោះជាយ៉ាងណាពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទាំងរដ្ឋាភិបាលអាមេរិកអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតបានទម្លាក់កំហុសទាំងស្រុងទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។  ដោយឡែករដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់វិញក៏បានច្រានចោលនូវការចោទប្រកាន់ទាំងឡាយហើយចាត់ទុកថានេះជាការរៀបចំរបស់ប្រទេសលោកខាងលិចដើម្បីដាក់គំនាបទៅលើប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ៕