ឆាប់ឡើង !!! ឪកាសពិសេស អាមេរិក​ប្រកាស​លក់ឡៃ​ឡុង​យន្តហោះ​ចម្បាំង F-16​មួយ​ទឹក តម្លៃ​តែ​៨​លាន​ដុល្លារ​កន្លះ​ប៉ុណ្ណោះ​ក្នុង​១​គ្រឿង​

ព័ត៌មានអន្តរជាតិ
0
435
​ ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា បាន​ដាក់លក់​ក្នុងតម្លៃ​ពិសេស​សម្រាប់​អ្នក​ចង់បាន​យន្តហោះ​ចម្បាំង F-16 មួយ​ទឹក​យកមកប្រើ​ប្រាស់​ជាមួយនឹង​តម្លៃ​ឡៃ​ឡុង​ដ៏​សមរម្យ​ត្រឹមតែ​៨​លាន​ដុល្លារ​កន្លះ​ប៉ុណ្ណោះ ដែល​តាម​ធម្មតា វា​មានតម្លៃ​ច​ម្លោះ​ពី​១៦.៨​លាន​ដុល្លារ ដល់​១៨.៨​លាន​ដុល្លារ​ឯណោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ យន្តហោះ​ប្រតិ​កម្មនេះ នឹង​លក់​ដោយ​គ្មានកាំភ្លើង រ៉ុក្កែត មី​ស៊ី​ល គ្រាប់បែក និង​ប្រព័ន្ធ​រ៉ា​ដា​រប​ស់វា​នោះទេ​។​ ​យន្តហោះ​ដែល​កាលពីមុន​បានប្រកាស​លក់​តាម​ក្រុមហ៊ុន Controller​នេះ គឺជា​ប្រភេទ​យន្តហោះ​ចម្បាំង F-16 ផលិត​ក្នុង​ឆ្នាំ​១៩៨០ និង​ហោះហើរ​បាន​រយៈពេល​៦​ពាន់​ម៉ោង​។ បច្ចុប្បន្ន​យន្តហោះ​នេះ ត្រូវបាន​រក្សាទុក​នៅ​ឃ្លាំង ស្ថិតនៅ​តំបន់ឆ្នេរ Palm Beach រដ្ឋ​ផ្ល័​រ​រី​ដា សហរដ្ឋអាមេរិក​។​ ​រឿងរ៉ាវ​លំអិត​របស់​យន្តហោះ​ពាក់ព័ន្ធ​នឹង​ការលក់ ត្រូវបាន​គេ​ភ្ជាប់​នៅលើ​ផេ​ក Paywall ប៉ុន្តែ​ក៏មាន​ព័ត៌មាន​កំណត់ ត្រូវបាន​គេ​ផ្តល់ជូន​ផងដែរ ដូច​ព័ត៌មាន​យន្តហោះ​នេះ ត្រូវបាន​ផលិតឡើង​នៅក្នុង​ឆ្នាំ​១៩៨០​ជាដើម​។​ ​សូមបញ្ជាក់ថា សម្រាប់​អ្នក​ដែល​ចង់​ទិញ​យន្តហោះ​មួយ​ទឹក​នេះ មកប្រើប្រាស់ គឺ​ពួកគេ​អាច​នឹងមាន​ទំនុកចិត្ត​ខ្ពស់ ដោយសារតែ​វា​គឺជា​ប្រភេទ​យន្តហោះ​ទំនើប ដែល​អាច​ស្កេ​ន​ប្រព័ន្ធ​រ៉ា​ដា ការតភ្ជាប់​ទិន្នន័យ​ឌីជីថល ប្រព័ន្ធ​ទីតាំង GPS និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ ក្នុងការ​ការពារ​យន្ត​ហោះ​ពី​ការធ្លាក់ ឬ​ហោះ​បុកដី​ដោយ​ចៃដន្យ​។​ ​ម្យ៉ាងវិញទៀត អ្នកទិញ​ក៏​មិនចាំបាច់​ព្រួយបារម្ភ​ពី​រយៈពេល​ហោះហើរ​របស់​វា​៦​ពាន់​ម៉ោង​នោះដែរ ពីព្រោះថា ស៊េរី​យន្តហោះ F-16​ដំបូង​គេ​ជាច្រើន​គ្រឿង បាន​ហោះ​រហូតដល់​៨​ពាន់​ម៉ោង​ឯនោះ មុនពេល​ឲ្យ​វា​ឈប់​ហោះហើរ ។ ហេតុ​ដូច្នេះហើយ​ម្ចាស់​ថ្មី អាច​ហោះហើរ​វា​យ៉ាង​ណាស់​ក៏​២​ពាន់​ម៉ោង​ទៀត​ដែរ មុនពេល​យក​វា​ទៅ​កែកុន​ឡើងវិញ​៕​