យន្តហោះចម្បាំង F-16 របស់ប៊ែលហ្សិក មួយគ្រឿង បានធ្លាក់ ខណះពេលកំពុងធ្វើសមយុទ្ធ នៅក្នុងប្រទេសបារាំង

ព័ត៌មានអន្តរជាតិ
0
416
យោងតាមទីភ្នាក់ងារព័ត៌មាន Sputnik បានចេញផ្សាយ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញថា យន្ដហោះចម្បាំង F-16 មួយគ្រឿងរបស់ប្រទេសប៊ែលហ្ស៊ីកបានធ្លាក់ក្នុងពេលធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពបារាំងនិង ប៊ែលហ្ស៊ិក នៅទីក្រុងMorbihan ប្រទេសបារាំង។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា យន្តហោះ F-16 នោះ ធ្លាក់ចំអគារលំនៅឋានមួយនៅទីក្រុង Morbihan ប្រទេសបារ៉ាង។ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ មិនបានបណ្តាលឲ្យមានអ្នករងរបួសនោះទេ ដោយសារអ្នកស្រុក ត្រូវបានជម្លៀស ចេញមុន។ ដោយឡែកអ្នកបើកបរយន្តហោះ បានលោតចេញ ដោយប្រើឆ័ត្រយោង ហើយធ្លាក់ទៅជាប់នៅលើខ្សែភ្លើង។ ក្រោយ ពេលកើតហេតុភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន៤០នាក់ និង ក្រុម ជួយ សង្គ្រោះចំនួន២០នាក់ មកពី Sdis du Morbihan បានចេញទៅធ្វើអន្ដរាគមន៍។   សូមជម្រាបថា យន្ដហោះនោះបានហោះចេញ ពីមូលដ្ឋានកងទ័ពអាកាស Florennes នៅជិតទីក្រុង Namur ប្រទេសប៊ែលហ្ស៊ិក ទៅកាន់មូលដ្ឋានទ័ព នៅទីក្រុង Lann-Bihoué និងMorbihan នៅភាគពាយព្យនៃប្រទេសបារាំង៕