WHO កោះអញ្ជើញ​ភាគី​ចិន និង​អាមេរិក តទល់​គ្នា​ដោះស្រាយ​រឿង​ជំងឺ​រាតត្បាត​កូ​វីដ​១៩

ព័ត៌មានអន្តរជាតិ
0
1220
[wai id="6"]


​ជម្លោះ​ពាក្យសំដី​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​បង្ក​ឲ្យ​មានការ​សង្ស័យ​យ៉ាងច្រើន​ពី​សំណាក់ បណ្តាល​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ។ ចម្លើយ​នៅត្រង់ថា​តើន​រណា​ជា​អ្នក​ទទួលខុស ត្រូវ នូវ​មហា​សោក​នា​កម្ម​នៃ​វីរុស​នេះ ? តើ​ជា​កូ​វីត​កើតចេញពី​ធម្មជាតិ ឫ ក៏​ដោយសារ​មនុស្ស ?

​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា មាន​ភស្តុតាង​ជាច្រើន​បង្ហាញថា ជំងឺ​រាតត្បាត​កូ​វីដ​១៩ មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​មួយ​នៅក្នុង​ទីក្រុង Wuhan ប្រទេស​ចិន មិនមែន​មកពីផ្សារ​មួយកន្លែង​នៅក្បែរនោះ​នោះទេ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់ថា​តើ​សហរដ្ឋអាមេរិក​ជឿថា វីរុស​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​ឆន្ទៈ ឬក៏​យ៉ាងណា​នោះទេ​។​

​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ថា​តើ​ការ​ផ្ទុះឡើង​ដំបូងបង្អស់​នៃ​ជំងឺ​កូ​វីដ​១៩ នេះ គឺ​បណ្ដាលមកពី​ការប៉ះពាល់​សត្វព្រៃ ឬក៏​បណ្ដាលមកពី​ឧបទ្ទវហេតុ​កើតឡើង​នៅ​មន្ទីរពិសោធន៍​មួយកន្លែង​នៃ​វិទ្យាស្ថាន​សិក្សា​ពី​វីរុស​នៃ​ទីក្រុង Wuhan​។​
​លោក Pompeo បានបញ្ជាក់​នៅក្នុង​កម្ម​វិធី «​សប្ដាហ៍​នេះ​» របស់​ទូរទស្សន៍ ABC News ថា​៖ «​ចូរ​ចាំ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក និង​មាន​ប្រវត្តិ​ដំណើរការ​មន្ទីរពិសោធន៍​ដែល​មិន​ស្របតាម​ស្ដង់ដារ​ត្រឹមត្រូវ​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ពិភពលោក​ជួបប្រទះ​នឹង​វិបត្តិ​វីរុស ដោយសារតែ​ការបរាជ័យ​នៅក្នុង​មន្ទីរពិសោធន៍​របស់​ចិន​»​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​សម្រាប់​ភាគី​ខាង​ចិន ដែលមាន​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ P4 បាន​ច្រានចោល​ការចោទប្រកាន់ ថា​វីរុស (​កូ​វីដ​១៩)​មាន​ប្រភព​ចេញពី​វិទ្យាស្ថាន​នេះ​។​
​បណ្តាញ​ទូរទស្សន៍​ចិន CGTN នៅ​ថ្ងៃទី​២០​ខែមេសា បាន​ដកស្រង់​សម្តី​ប្រធាន​គ្រប់គ្រង វិទ្យាស្ថាន​ស្រាវជ្រាវ​P4 បាន​បញ្ជាក់ថា វីរុស​កូ​វីដ​១៩ មិនមាន​ប្រភព​ចេញពី​ទីនេះ​ឡើយ​។ ប្រធាន​P4 បានបញ្ជាក់​ទៀតថា វិទ្យាស្ថាន វីរុស វូ​ហាន មានការ​គ្រប់គ្រង​យ៉ាង​តឹងតែង​បំផុត ដូច្នេះ​ការ​បែកធ្លាយ​លេចចេញ​វីរុស​ពី​ទីនេះ​គឺជា​រឿង​មិនអាច​ទៅរួច​នោះឡើយ​។​
​នៅពេលនេះ​មានការ​សង្ស័យ ថា​វីរុស កូ​វីដ​១៩​ចេញពី​បន្ទប់ពិសោធន៍ នៅ​P4 របស់​ចិន​។ ប៉ុន្តែ​មន្ត្រី​ចិន​បាន​លើកឡើងថា​អ្វីដែល គួរ​ឲ្យ​បារម្ភ​នោះ​គឺមាន​មនុស្ស មាន​ចេតនា​ទម្លាក់​បញ្ហា និង​បង្វែ​ការចាប់អារម្មណ៍​មក​ប្រទេស​ចិន​។​

​គួរ​បញ្ជាក់ដែរថា ថ្មីៗ​នេះ​លោក Tarik Jasarevic អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បានលើកឡើង​ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន​បារាំង​AFP នៅ​ថ្ងៃទី​១​ឧសភា​ថា អង្គការ​សុខភាព ពិភពលោក មានបំណង​សហការ​ជាមួយ​អ្នកជំនាញ ក្រោម​ការផ្តួចផ្តើម​រប​ស់​រដ្ឋាភិបាល​ចិន ដើម្បី​បើក ការស្រាវជ្រាវ ស្តីពី​សត្វ​ដែលជា​ប្រភព នៃ​កូ​រ៉ូ​ណាវី​រុស​ថ្មី ដែលជា​ប្រភព​នៃ​ជម្ងឺ​កូ​វីដ​១៩​។​
​បើតាម​អ្នកនាំពាក្យ​រូបនេះ អង្គការ​សុខភាព​ពិភពលោក បានដឹង​ដំណឹង​ខ្លះៗ ដែលថា អាជ្ញាធរ​និង​ក្រុម​ស្រាវជ្រាវ​ចិន កំពុង​និង​មាន​គម្រោង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយចំនួន ស្តីអំពី​សត្វ ដែល​អាចជា​ប្រភព នៃ​ការផ្ទុះ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ក៏ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក មិនមាន​ចំណែក​ក្នុងការ​សិក្សា​ទាំង​នោះទេ​។ ប្រភព​ដដែល​អះអាងថា អ្នកជំនាញ​ចិន កំពុង​អង្កេត និង​ស្រង់​យក​សំណាក​មេរោគ នៅតាម​ផ្សារ​លក់​សត្វ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ ក្នុង​តំបន់​ជុំវិញ​ក្រុង វូ​ហាន ជាទី​ដែលមាន​អ្នកជំងឺ​កូ​វីដ​ដំបូងៗ​គេ​បង្អស់​៕
[wai id="5"]