ទើបទិញមកថ្មីៗ សាកបាញ់ ច្រឡំ ស្មានតែសត្រូវ តាមពិតគ្នាឯងសោះ

ព័ត៌មានអន្តរជាតិ
0
414
ទើបនឹងទិញម៉ីស៊ីលថ្មីៗ បែរជាមកបាញ់ច្រឡំគ្នាឯង ស្មានតែសត្រូវ បណ្តាលឲ្យត្រូវធ្លាក់ស្លាប់អស់៦នាក់  នេះបើតាមការដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានឥណ្ឌា បានបញ្ជាក់ថា  ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ឥណ្ឌា  ប្រភេទ Spyder ទើបនឹងទិញពី ប្រទេសអ៊ីស្រាអែល  បានបាញ់ច្រឡំទៅលើឧទ្ធម្ភាគចក្រ  Mi-17  របស់ខ្លួន បណ្តាលឲ្យទាហាន ៦នាក់បានស្លាប់។ មីស៊ីល  Spyder  ជាប្រភេទអាវុធការពារដែនអាកាស  រយៈចម្ងាយមធ្យមដ៏ទំនើបបំផុតនៅលើពិភពលោក ផលិតដោយប្រទេសអ៊ីស្រាអែល។  ប្រព័ន្ធមីស៊ីលខាងលើ អាចវាយប្រហារទៅលើគោលដៅ ក្នុងចម្ងាយ ៣៥គីឡូម៉ែត្រ។ កម្លាំងទាហានការពារដែនអាកាសឥណ្ឌា ដែលបានប្រើប្រាស់មីស៊ីលការពារខាងលើបានបាញ់ច្រឡំឧទ្ធម្ភាគចក្រទាហានអាកាសរបស់ខ្លួន ។ កម្លាំងទាហានឥណ្ឌាបានប្រកាសថា «នៅពេលបាញ់ច្រឡំទៅលើឧទ្ធម្ភាគចក្រខ្លួនឯងនោះ គឺក្នុងពេលកម្លាំងទាហានឥណ្ឌា និង ប៉ាគីស្ថាន វាយប្រហារគ្នា នៅជិតព្រំដែន  LoC ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យប្រព័ន្ធមីស៊ីលការពាររបស់ឥណ្ឌា បាន បាញ់ច្រឡំទៅលើឧទ្ធម្ភាគចក្រ  Mi-17 របស់ខ្លួនបែបនេះ ៕