អាមេរិចបញ្ជូនទាហានបីពាន់នាក់ទៅអារ៉ាប៊ីសាអូឌីត ដើម្បី…

ព័ត៌មានអន្តរជាតិ
0
373
អាមេរិចបញ្ជូនទាហានបីពាន់នាក់ទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួយការពារសន្តិសុខ ក្រោយពេលមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង។​ ពេលនេះអារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមឲ្យអាមេរិក​ដាក់ពង្រាយ កម្លាំងទាហាន នៅលើទឹកដីរបស់ខ្លួន ក្រោយពីប្រទេសនេះ រងការបាញ់ប្រហារ ពីដែនអាកាស ទៅលើទីតាំង ចម្រាញ់ប្រេង កាលពីខែមុននេះ ។ សារព័ត៌មាន SPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា ព្រះមហាក្សត្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Salman បានអនុញ្ញាត ឲ្យអាមេរិក ដាក់ពង្រាយកម្លាំងបន្ថែម នៅក្នុងទឹកដីនេះ ។ សម្ភារ សឹក ប្រព័ន្ធកាំជ្រួចមីស៊ីល ការពារដែនអាកាសដទៃផ្សេងទៀត ត្រូវបានអនុញ្ញាត ឲ្យដាក់ពង្រាយផងដែរ ។ សហរដ្ឋអាមេរិក បានប្រកាស អំពី ការបញ្ជូនទាហាន ប្រហែល ៣ ០០០នាក់ បន្ថែមទៀត  ទៅកាន់ប្រទេស ឈូងសមុទ្រ ក្នុងនោះមានកម្លាំងជើងអាកាស និងកងកម្លាំងការពារដែនអាកាស ស្របពេលដែលស្ថានការណ៍ កំពុងតានតឹងជាមួយអ៊ីរ៉ង់នោះ ។ កាលពីខែមុន រោងចក្រចម្រាញ់ប្រេង អារ៉ាប៊ីសាអ៊ូឌីត២កន្លែង  រង់ការបាញ់ប្រហារពីគ្រាប់ផ្លោងមីស៊ីល ហើយការបាញ់ប្រហារនោះអាមេរិក បានចាត់ទុកថា ជាសកម្មភាពរបស់អ៊ីរ៉ង់ ហើយគំរាមកម្ទេចប្រទេសនេះទៅជាផេះ ដោយសារតែហ៊ានវាយប្រហារប្រទេសសម្ពន្ធមិត្តរបស់ខ្លួន ។ ក្រុមឧទ្ទាមហូធី  នៅយេមែន ប្រកាសថា ខ្លួនជាអ្នកវាយប្រហារ ទីតាំងក្រុមហ៊ុន អារ៉ាប៊ីសាអូឌីត ទាំងពីរកន្លែងខាងលើនោះ ឆ្លើយតប កងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីឌីត វាយប្រហារតាមដែនអាកាស មកលើប្រទេសយេមែន ។ អ៊ីរ៉ង់ បានច្រានចោល ការចោទប្រកាន់របស់អាមេរិក ហើយកាលពីពេលថ្មីៗនេះ នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង រង់ការបាញ់ប្រហារពីមីស៊ីលពីរគ្រាប់ ខណៈកំពុងធ្វើនាវាចរ នៅសមុទ្រក្រហម ក្បែរអារ៉ាប៊ីសាអ៊ូឌីត ។ មកដល់ពេលនេះ គេមិនទាន់ដឹង  ថា ពីណាគេជាអ្នកបាញ់ប្រហារនៅឡើយទេ។ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា អារ៉ាប៊ីសាអ៊ូឌីត ជាអ្នកចេញចំណាយ ចំពោះការដាក់ពង្រាយកងកម្លាំងបន្ថែមនេះ ។ ទាហាន ៣ពាន់នាក់នោះ  មានពីរកងពលយន្តហោះចម្បាំង រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot  និង THAAD ដ៏ទំនើប ក៏ត្រូវដាក់ពង្រាយផងដែរ ៕