ផ្សិត​មហា​គ្រោះថ្នាក់ តែ​ហ៊ាន​ប៉ះ​វា​មនុស្ស​យើង​នឹង​ស្លាប់​អត់​ដី​កប់​

ព័ត៌មានអន្តរជាតិ
0
794
Fungi គឺជា​ផ្សិត​ពុល​ម្យ៉ាង​ដែលមាន​សមត្ថភាព​ស​ម្លា​ប់​មនុស្ស​ណា​ដែល​ប៉ះ​វា ហើយ​វា​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ជា​លើកដំបូង​។​ ​ផ្សិត​ដែលមាន​ឈ្មោះថា “Poison Fire Coral”​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខួរក្បាល​មនុស្ស​កាន់តែ​រួញ​តូច​ទៅ ពេលដែល​យើង​បាន​ប៉ះ​វា​។ វា​ធ្លាប់​សម្លាប់​មនុស្ស​ច្រើនណាស់​នៅក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​កាលពីពេល​ថ្មីៗ​នេះ វា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ព្រៃ​ប្រទេស​អូស្ត្រាលី​។​ ​វា​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ថតរូប​ម្នាក់​ឈ្មោះ Ray Palmer ខណៈពេលដែល​លោក​រុករក​នៅក្នុង​ព្រៃ ស្ថិតនៅ​ក្នុងស្រុក Redlynch ទីក្រុង Cairns​រដ្ឋ North Queensland ។ លោក​គ្រាន់តែ​ថតរូប​វា​ប៉ុណ្ណោះ ដើម្បី​យកមក​ឲ្យ​ក្រុម​អ្នកជំនាញ កំណត់​អត្តសញ្ញាណ​របស់​វា​។​ ​លោក​វេជ្ជបណ្ឌិត Matt Barrett គឺ​អ្នកជំនាញការ​ខាង​ផ្សិត Fungi មកពី​សាកលវិទ្យាល័យ James Cook ស្ថិតនៅក្នុង​ទីក្រុង Townsville​បាន​និយាយថា ការរកឃើញ​នេះ គឺជា​ករណី​លើកដំបូង​ហើយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​ ​លោក Barrett បាន​និយាយថា មាន​ផ្សិត​ពុល​១០០​ប្រភេទ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ស្គាល់ ប៉ុន្តែ​ផ្សិត​ប្រភេទ​នេះ អាច​ជ្រាបចូល​តាម​ស្បែក មុនពេល​ដែល​វា​អាច​សម្លាប់​យើង​បាន​។​ ​លោក​បន្តថា ការ​ប៉ះ​វា អាច​បណ្តាល​ឲ្យ​ស្បែក​របស់​យើង​ហើម​ឡើង​ក្រហម ហើយ​បើ​និយាយ​ពី​ការទទួល​ទាន​វា​វិញ មិនបាច់​និយាយ​តែម្តង យើង​នឹង​ចាប់ឈឺ​ចាប់​ក្នុង​ក្រពះ ក្អួតចង្អោ រាគ​រួស គ្រុនក្តៅ និង​ស្ពឹក​ដៃជើង ហើយ​និង​រួញ​ខួរក្បាល​របស់​ពួកយើង មុនពេល​យើង​ដាច់ខ្យល់​ស្លាប់​។​ ​លោក Palmer បាន​ឲ្យ​ដឹងថា ការរកឃើញ​របស់លោក គឺជា​ផ្សិត​ដ៏​គ្រោះថ្នាក់​បំផុត ពិសេស​ពេលដែល​លោក​ចង់​ជំពប់ជើង​ចង់​ដួល​លើ​ឫស​រប​ស់វា​នោះ​។ លោក​បន្តថា លោក​នឹង​លាក់បាំង​ទីតាំង​របស់​វា ពីព្រោះថា វា​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់ ៕​