រុស្ស៊ី​បញ្ជូន​មនុស្ស​យន្ត​បំពាក់​កាំភ្លើង​ស្វ័យប្រវត្តិ​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS

ព័ត៌មានអន្តរជាតិ
0
351
​មនុស្ស​យន្ត​មាន​សណ្ឋាន​ដូច​មនុស្ស​បេះបិទ បាន​ក្លាយជា​អ្នកដំណើរ​តែ​ម្នាក់​ឯក​គត់​ជិះ​លើ​យានអវកាស Soyuz ដែល​ត្រូវបាន​គេ​បង្ហោះ​ទៅកាន់​ទី​អវកាស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​ ​រូបភាព​ពី​ក្នុង​យានអវកាស ដែល​គេ​បញ្ជូន​ទៅកាន់​ទី​អវកាស ក្រោយ​ការបាញ់​ដោយ​ជោគជ័យ​ចេញពី​មជ្ឈមណ្ឌល​អវកាស Baikonur Cosmodrome ស្ថិតក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ឃើញ​មនុស្ស​យន្ត ចង​ទង់ជាតិ​រុស្ស៊ី កំពុង​អង្គុយ​លើ​កៅអី​មេបញ្ជាការ ដោយមាន​មោតនភាព​បំផុត​។​ ​មនុស្ស​យន្តហោះ​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Skybot F-850 ឬ​ឈ្មោះ​ក្រៅ Fyodor​នេះ នឹង​ចំណាយពេល​២​សប្តាហ៍​នៅលើ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ដើម្បី​ឲ្យ​អ្នកបង្កើត​វា អាច​ពិនិត្យ​មើលថា​តើ វា​នឹង​ចូលទៅ​កាន់​ស្ថានីយ៍​អវកាស ដោយ​របៀប​ណា ជា​កន្លែង​ដែល​គ្មាន​ទំនាញផែនដី​នោះ​។​ ​មនុស្ស​យន្ត​នេះដែរ នឹង​ក្លាយជា​មនុស្ស​យន្ត​ចុងក្រោយ​គេ​នៃ​ស៊េរី​មនុស្ស FEDOR​ផលិតឡើង​ដោយ​រុស្ស៊ី ដែល​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​បំពេញ​មុខងារ​ច្រើនយ៉ាង ចាប់ពី​ការបើកបរ​រថយន្ត រហូតដល់​ប្រតិបត្តិការ​ផ្សារ​ដែក ហើយ​និង​មុខងារ​ជាច្រើន​ទៀត​។​ ​គំរូ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នៃ​សមត្ថភាព​ចេះ​សព្វគ្រប់​របស់​មនុស្សយ​ន្ត​ទាំងនេះ គឺ​វីដេអូ កាលពី​ឆ្នាំ​២០១៧ ដែល​គេ​មើលឃើញ​មនុស្ស​យន្ត​មួយ​ក្នុងចំណោម​ពួកវា កំពុង​ផ្សារ​កាំភ្លើងខ្លី​ស្វ័យប្រវត្តិ​២​ដើម និង​បាញ់​តម្រង់​ចំ​គោលដៅ​។​ ​ដោយសារតែ​សមត្ថភាព​ដ៏​គួរ​ចាប់អារម្មណ៍​នេះហើយ បានធ្វើ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Rogozin បាន​សរសេរ​សរសើរ​ថា “​យើង​មិន​ត្រឹមតែ​បង្កើត​ពេ​ជ​ឃាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​បាន​បង្កើត​ក្រុម​ចារកិច្ច​សិប្បនិម្មិត​មួយ​ដែលមាន​មុខងារ​ប្រតិបត្តិ​យ៉ាង​អស្ចារ្យ​លើ​វិស័យ​ជាច្រើន​”៕​