Cristiano Ronaldo ស្រក់​ទឹកភ្នែក​ពេល​រំឭក​រឿង​ឈឺចាប់​ដែល​ឪពុក​ប្រវឹក​របស់គាត់​មិនដែល​មក​មើល​គាត់​ទាល់តែសោះ​នោះ​

ព័ត៌មានអន្តរជាតិ
0
406
​តារាបាល់ទាត់ Cristiano Ronaldo បាន​ស្រក់​ទឹកភ្នែក អំឡុង​បទសម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍ ក្រោយ​លោក​រំឭក​រឿង​ចាស់​ដ៏​ឈឺចាប់​កាលដែល​ឪពុក​ប្រវឹក​របស់លោក​មិនដែល​មក​មើល​គាត់ ក្លាយជា​តារា​ស៊ូ​ពើ​ស្តា យ៉ាងម៉េច​នោះទេ​។​ ​ខ្សែប្រយុទ្ធ​របស់​ក្លិប Juventus វ័យ​៣៤​ឆ្នាំ​ម្នាក់នេះ បាន​និយាយប្រាប់​ពិធីករ Piers Morgan​ថា លោក​ទើប​ស្គាល់​ឪពុក Dinis ដែលជា​អតីត​នាយទាហាន មុនពេល​ដែល​គាត់​ស្លាប់​កាលពី​ឆ្នាំ​២០០៥ នៅ​វ័យ​៥២​ឆ្នាំ​។​ Ronaldo​បាន​និយាយថា លោក​ពិតជា​មិន​ស្គាល់​ឪពុក​របស់លោក​ច្បាស់​១០០​ភាគរយ​នោះទេ​។ គាត់​គឺជា​មនុស្ស​ប្រមឹក លោក​មិនដែល​និយាយ​រក​គាត់ ដូចជា​ការជជែក​គ្នា​ធម្មតា​ទេ​។ វា​ពិបាក​ខ្លាំងណាស់​។​ ​ក្រោយពេល​បង្ហាញ​វីដេអូ​គ្លី​ប​របស់លោក Dinis​ផ្តល់​បទសម្ភាសន​ពី​កូនប្រុស​របស់គាត់ មុន​ការប្រកួត Euro 2004 នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ កីឡាករ Cristiano បានចាប់ផ្តើម​យំ ពេលឮ​គាត់​និយាយ​ដោយមាន​មោតនភាព​បំផុត​ពី​កូនប្រុស​របស់គាត់​។​ ​កីឡាករ Ronaldo​ត្រូវបាន​ពិធីករ​សួរថា​តើ​អ្វី​ទៅបាន​ជា​ធ្វើ​ឲ្យ​លោក​មិន​សប្បាយចិត្ត​ពេល​និយាយ​ពី​ឪពុក​របស់លោក ដែល​បាន​ចូលធ្វើ​សង្គ្រាម​នៅ​ប្រទេស​ម៉ូ​សំ​ប៊ី​ក និង​ប្រទេស​អង់​ហ្គោ​ឡា​។​ ​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់នេះ បាន​និយាយថា វា​គឺជា​ការធ្វើជា​អ្នក​លេខ​១ ហើយ​គាត់​មិន​ចង់ដឹង​អ្វី​ទាំងអស់ គាត់​មិន​មក​មើល​ពេល​អ្នកទទួល​រង្វាន់ និង​មិន​មក​មើលថា​តើ​ខ្ញុំ​ក្លាយជា​អ្វី​។​ ​ម្ចាស់​ពានរង្វាន់​បាល់​មាស​៥​សម័យកាល​ម្នាក់នេះ បាន​និយាយ​ផងដែរ ពី​មិត្តស្រី Georgina Rodriguez​។​ ​តារា​ម៉ូ​ដែល​អេ​ស្ប៉ា​ញ វ័យ​២៥​ឆ្នាំ​ម្នាក់នេះ គឺជា​ម្តាយកូន​៣​ក្នុងចំណោម​កូន​៤​នាក់​របស់គាត់ ។ Ronaldo​និយាយថា “​នាង​បាន​ជួយ​គាត់​ច្រើនណាស់​។ ជាការ​ពិតណាស់ថា ខ្ញុំ​ស្រលាញ់​នាង​។ នាង​គឺជា​ម្តាយកូនៗ​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់​ខ្លាំងណាស់​ចំពោះ​នាង ដូច​អ្នក​បានដឹង​ស្រាប់​ហើយ​”៕​