អង្គការលើកលេងទោសអន្តរជាតិ បានចោទថា ប្រទេសតួកគី កំពុងតែប្រព្រឹត្តបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ

ព័ត៌មានអន្តរជាតិ
0
344
ប្រទេសតួកគី បានច្រានចោលការចោទប្រកាន់ភ្លាមៗ ពីសំណាក់អង្គការលើកលែងទោសអន្តរជាតិពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅភាគខាងជើងស៊ីរី ។តួកគីបានបដិសេធ កាលពីថ្ងៃទី២០ ខែតុលា ខណៈបញ្ជាក់ថាប្រតិបត្តិការរបស់ខ្លួន គឺជាយុទ្ធនាការប្រឆាំងក្រុមភេរវកម្មប៉ុណ្ណោះ ។ អង្គការលើកលែងទោសអន្តរជាតិ  កាលពីចុងសប្តាហ៍កន្លងនេះ (១៨ តុលា ២០១៩) បានប្រកាសថាកម្លាំងទាហានតួកគី និងសម្ពន្ធមិត្តរបស់ខ្លួន បានសម្លាប់ និងធ្វើឲ្យរងរបួសដល់ជនស៊ីវិល ក្នុងការវាយប្រហារដោយគ្មានក្តីមេត្តា អំឡុងយោធាប្រទេសនេះឈ្លានពានចូលកាន់ដែនដីស៊ីរីភាគឦសាននោះ ។ ក្រសួងការបរទេសទីក្រុងអង់ការ៉ា បានបញ្ជាក់ថា ប្រតិបត្តិការរបស់ខ្លួននៅក្នុងទឹកដីស៊ីរី គោលដៅកម្ចាត់ក្រុមភេរវករ ដែលលាក់ខ្លួនពួនអត្មា ហើយជាវិធានការការពារជាមុន ដល់ជនស៊ីវិលមិនឲ្យមានការគំរាមកំហែង ។ ការការស្រាវជ្រាវរបស់អង្គការសិទ្ធិមនុស្សបញ្ជាក់ថា ក្រុមជីវពលគាំទ្រកងកម្លាំងតួកគីក៏បានបាញ់ប្រហារ ទៅលើអ្នកនយោបាយ ឃឺដស៊ីរី ផងដែរ ។ គួរបញ្ជាក់ថាប្រតិត្តិការយោធា របស់តួកគី នៅពេលនេះ ស្ថិតនៅក្នុងដំណាក់កាលមួយដែលហៅថា ដំណាក់កាលឈប់បាញ់ ។តួកគី និងក្រុមឃឺដចោទប្រកាន់គ្នារំលោភបទឈប់បាញ់នេះទៅវិញទៅមក ។  តួកគីទទូច ឲ្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំ ដោយក្រុមឃឺត (SDF) នោះចាកចេញឲ្យឆ្ងាយចម្ងាយ ៤៤៤គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ ជម្រៅ តំបន់សុវត្ថិភាពតាមបន្ទាត់ព្រំដែនជាមួយប្រទេសស៊ីរី ។ ទីក្រុងអង់ការ៉ាចាត់ទុកថា ក្រុម SDF ជាក្រុមភេរវកម្ម  ដែលមានទំនាក់ទំនងជាមួយក្រុម ដែលនៅក្នុងប្រទេសតួកគី ៕