ព្រះមហាក្សត្រថៃដកហូតព្រះងារមហេសីពីព្រះនាងស៊ីនីណាត្រា ដោយសារការមិនស្មោះត្រង់របស់ព្រះនាង

ព័ត៌មានអន្តរជាតិ
0
388
កាលពីថ្ងៃចន្ទម្សិលមិញនេះ ព្រះមហាក្សត្រថៃ មហា វិចរាឡុងកន បានដកហូតព្រះងារពីមហេសីរបស់ទ្រង់ ហើយនិងឋានៈយោធារបស់ព្រះនាង សម្រាប់ភាពមិនស្មោះត្រង់ ដោយបានចោទប្រកាន់ព្រះនាងថា បានព្យាយាមធ្វើឲ្យអន្តរាយដល់តំណែងអគ្គមេហេសីរបស់ទ្រង់ គឺម្ចាស់ក្សត្រីស៊ូធីដា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រះនាងនោះ។ ព្រះរាជបញ្ជាររបស់ព្រះមហាក្សត្រព្រះជន្ម៦៧វស្សានេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ រយៈពេល៣ខែប៉ុណ្ណោះ ក្រោយពេលដែលព្រះអង្គ ថ្វាយព្រះងារមហេសីដល់ព្រះនាង ស៊ីនីណាត្រា វង្សវិចរ៉ាប់ហាក់ឌី ព្រះជន្ម៣៤វស្សា ឲ្យធ្វើជាមហាសីទី២របស់ព្រះអង្គ។ ព្រះនាងស៊ីនីណាត្រាត្រូវបានគេដកហូតព្រះងាររបស់ព្រះនាង  “ចៅ ឃុន ប្រា ស៊ីនីណាត្រា ប៊ីឡាសាកាឡាយ៉ានី” ជាមួយនឹងមុខងារក្នុងយោធា និងក្នុងរាជវង្ស ហើយនិងគ្រឿងឥស្សរិយសជាច្រើនទៀត។ យោងតាមកំណត់ហេតុបានឲ្យដឹងថា ព្រះនាងស៊ីនីណាត្រា កាលពីមុនធ្លាប់ព្យាយាមរារាំងមហេសីរបស់ព្រះមហាក្សត្រ មហា វិចរាឡុងកន ម្ចាស់ក្សត្រី ស៊ូធីដា ពីការក្លាយជាម្ចាស់ក្សត្រី និងព្រះនាងបានសុំតួនាទីមួយនេះ ជំនួសវិញ។ កាលពីខែសីហាកន្លងទៅ វែបសាយរបស់ព្រះបរមរាជវាំង បានចេញផ្សាយរូបថតជាច្រើនសន្លឹក ស្តីពីការហ្វឹកហាត់យោធារបស់ព្រះនាង ដូចជាការជិះយន្តហោះ និងការលោតឆ័ត្រយោង ក៏ព្រមទាំងការឈរនៅក្បែរព្រះមហាក្សត្រ ក្នុងឯកសណ្ឋាយោធា។ កាលពីខែឧសភា កន្លងទៅ ព្រះមហាក្សត្រ មហា វិចរាឡុងកន បានជ្រើសព្រះនាង ស៊ូធីដា ជាម្ចាស់ក្សត្រី ពេលដែលពួកទ្រង់រៀបអភិសេករយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលពិធីឡើងគ្រងរាជសម្បត្តិរបស់ទ្រង់។ គួររំឭកថា ព្រះមហាក្សត្រ មហា វិចរាឡុងកន បានរៀបអភិសេក ៣ លើករួចមកហើយ៕ ប្រភព៖ CNN