អាមេរិក​ចំណាយលុយ​១.៧​លាន​ដុល្លារ​ដើម្បី​វិភាគ​សារធាតុ​វិទ្យុ​កម្ម​នៅក្នុង​ដោម​ដែល​បាន​សាកល្បង​នុយក្លេអ៊ែរ​កម្លាំង​៣០​មេ​ហ្គា​តោន​

ព័ត៌មានអន្តរជាតិ
0
397
​ដោម​បេតុង​ដែល​បំពេញ​ដោយ​បំបែក​បំផ្ទុះ​នុយក្លេអ៊ែរ​៤៣​លើក នឹងត្រូវ​សង្កេត​ដោយ​ក្រុម​អ្នកជំនាញ ស្រប​ពេលដែល​មានការ​ព្រួយបារម្ភ​ថា​វា​អាច​នឹង​លេច​ធ្លាយ​កាកសំណល់​វិទ្យុសកម្ម​ចូលទៅក្នុង​មហាសមុទ្រ​ពិភពលោក​នោះ​។​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានប្រកាសថា ពួកគេ​នឹង​ចំណាយលុយ​១.៧​លាន​ដុល្លារ​លើ​ការវិភាគ​សំណង់​មួយ​នេះ​ស្ថិតនៅលើ​កោះ Enewetak ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ដែលជា​អតីត​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កម្លាំង​៣០​មេ​ហ្គា​តោន​។​ ​ប៉ុន្តែ​ក្រុម​ទាហាន​ជើងចាស់​ដែល​បាន​កសាង​ដោម​មួយ​នេះ អំឡុងពេល​ប្រតិបត្តិការ​រយៈពេល​៣​ឆ្នាំ បាន​និយាយថា វា​មិន​គ្រប់គ្រាន់​នោះទេ ហើយ​ពួកគេ​ចង់​ឲ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន ទទួលស្គាល់ថា​ផលប៉ះពាល់​ចំពោះ​វា​ផងដែរ​។​ ​លោក Paul Griego ដែល​បានធ្វើការ​លើ​ការ​បោសសំអាត​កាកសំណល់​នុយក្លេអ៊ែរ ចាប់ពី​ខែមិថុនា ឆ្នាំ​១៩៧៧​ដល់​ឆ្នាំ​១៩៧៨ បាន​និយាយប្រាប់ MailOnline ថា វិធានការ​នេះ​ត្រូវការ​ជា​ចាំបាច់ មុនពេល​ដែល​វា​ហួសពេល​។​ ​លោក​បាន​និយាយថា យើង​ត្រូវការ​មូលនិធិ​តែមួយ​នេះ​សម្រាប់​ការវិភាក​តែមួយ ដោម​អាច​នឹង​រង់ចាំ​ការវិភាគ​វិទ្យុ​គីមី ប៉ុន្តែ​យើង​ជាម​នុស្ស មិនអាច​រង់ចាំ​បាន​នោះទេ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅតែ​និយាយ​យ៉ាង​ទ​ទួ​ច​ថា ទាហាន​ជើងចាស់​ដែល​ចុះ​ប្រតិបត្តិការ​កាកសំណល់​នុយក្លេអ៊ែរ ប្រឈម​នឹង​កម្រិត​ទាប​ប៉ុណ្ណោះ​នៃ​ចំហាយ​វិទ្យុសកម្ម ដោយសារតែ​ពួកគេ​ស្លៀកពាក់​ខោអាវ​ការពារ ប៉ុន្តែ​រូបថត​ពី​ពេលដែល​ចុះ​ប្រតិបត្តិការ ឃើញ​ពួកគេ​ធ្វើការ​ដោយ​មិន​ពាក់អាវ​នោះទេ​។​ ​លោក Griego​វ័យ​៦២​ឆ្នាំ បាន​និយាយថា យើង​ប្រាកដ​ខ្លាំងណាស់​ថា យើង​មាន​សារធាតុ​វិទ្យុសកម្ម​តែមួយ​នៅក្នុង​ខ្លួនប្រាណ​របស់​ពួកយើង ដូចដែល​បាន​រកឃើញ​នៅក្នុង​ដោម​នេះ​។​ ​លោក​បន្តថា យើង​ត្រូវបាន​ជ្រាបចូល​ដោយសារ​ធាតុ​វិទ្យុសកម្ម ពេលដែល​យើង​កសាង​ដោម យើង​បាន​ផឹកទឹក​កខ្វក់ ស្រូប​ចូល​នូវ​ធូលី ស្រូប​ចូល​នូវ​សារធាតុ​កខ្វក់​តាម​ស្បែក​របស់​ពួកយើង យើង​ទទួលទាន​ត្រី​ដែល​យើង​ចាប់បាន ហើយ​នៅមាន​រឿង​ច្រើន​ជាងនេះទៀត​។​ ​គួររំឭកថា អាវុធ​នុយក្លេអ៊ែរ​កម្លាំង​៣០​មេ​ហ្គា​តោន ដែល​ស្មើនឹង​ការទម្លាក់​គ្រាប់បែក​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​២​ពាន់​ដង ត្រូវបាន​ធ្វើតេស្ត​នៅលើ​កោះ Enewetak ចន្លោះ​ឆ្នាំ​១៩៤៨ និង​ឆ្នាំ​១៩៥៨៕​