អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៃប្រទេអ៊ីរ៉ង់ មានផ្ទុកនូវវីរុស​កូរ៉ូណា

ព័ត៌មានអន្តរជាតិ
0
785
ក្រោយពេលវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី បានឆ្លងដល់កងទ័ពកូរ៉េ​ខាង​ត្បូងនោះមក រហូតមកដល់ពេលនេះ ត្រូវបានគេរកឃើញថា អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៃប្រទេអ៊ីរ៉ង់ មានផ្ទុកនូវវីរុស​កូរ៉ូណា ឬកូវីដ-១៩។
លោក Iraj Harirchi អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាលអ៊ីរ៉ង់ បាន​ឲ្យដឹង កាលពីថ្ងៃទី២៥ ខែកុម្ភ: ថា លោកបានធ្វើ​តេស្ដ រកឃើញ​មានផ្ទុកវីរុសកូវីដ-១៩ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ បានអះអាងថា លោក Iraj Harirchi បានឆ្លងវីរុសកូរ៉ូណា ហើយឥឡូវលោកត្រូវគេដាក់​ឲ្យនៅ​ព្យាបាលដាច់ដោយឡែកពីគេ។ បើគិតត្រឹមថ្ងៃទី២៦ ខែកុម្ភ: មាន​រណីឆ្លងកូវីដ-១៩ថ្មី ចំនួន៣៤ករណី ហើយមានមនុស្សចំនួន​៣​នាក់​បាន​ស្លាប់ កាលពីថ្ងៃទី២៥ ខែកុម្ភ:។ នៅក្នុងប្រទេសអ៊ីរ៉ង់ មានករណីឆ្លងវីរុសផ្លូវដង្ហើមនេះ ចំនួន៩៥ និងស្លាប់ចំនួន​១៦នាក់។
ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ បានក្លាយជាប្រទេស​មានអ្នកឆ្លងវីរុសនេះច្រើនជាងគេនៅ​ពិភព​លោក​ បន្ទាប់ពីចិន។ ប្រទេស​កូរ៉េខាងត្បូង មានអ្នកស្លាប់ចំនួន១១នាក់ និង ឆ្លងវីរុសនេះ មានរហូតដល់ទៅ​ជាង១២០០នាក់ ក្នុងនោះមានទាំងទាហាន​ជាង១០នាក់ផងដែរ៕